ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Cellcard ផ្តល់រង្វាន់ទឹកប្រាក់ជាង​ ៣២ម៉ឺនដុល្លារអាមេរិក ដល់អ្នកឈ្នះរង្វាន់ នៅខែមេសា

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Cellcard បានធ្វើការប្រគល់រង្វាន់ជូន ដល់អតិថិជនរបស់ខ្លួន ដែលបានឈ្នះរង្វាន់នៅខែមេសា ឆ្នាំនេះ នៅក្នុងពិធីចាប់រង្វាន់លើកទី5 ។

 រង្វាន់ដ៏សន្ធឹកសន្ធាប់នេះ មានតម្លៃប្រមាណ 32ម៉ឺនដុល្លារអាមេរិក និងជារង្វាន់ដ៏ធំបំផុត ក្នុងឆ្នាំ2019 រួមមានអ្នកឈ្នះរង្វាន់10 ម៉ឺនដុល្លារអាមេរិចចំនួន2 រង្វាន់និង9ម៉ឺនដុល្លារអាមេរិច ចំនួនមួយរង្វាន់នៅក្នុងកម្មវិធីឈ្នះ1 ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ។

 រង្វាន់ដែលនឹងផ្តល់ជូន អ្នកឈ្នះរង្វាន់ទាំង 19នាក់រួមមាន៖

• ម៉ូតូYamaha Mio: អ្នកឈ្នះ8 នាក់(កម្មវិធីiKnow iKnow )

• ម៉ូតូQBIX 2019: អ្នកឈ្នះ17នាក់(កម្មវិធីស្ទូចយកម៉ូតូ)

• ទឹកប្រាក់ 29ម៉ឺនដុល្លារអាមេរិច: អ្នកឈ្នះ3នាក់(កម្មវិធីឈ្នះ1 ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ)

 កម្មវិធីនេះនឹងប្រារព្ធធ្វើនៅ Cellcard សាខាផ្សារទំនើបសុវណ្ណាទីក្រុងភ្នំពេញវេលាម៉ោង4 រសៀល។

ការផ្តល់ជូននេះនឹងបន្តផ្តល់ ឱកាសដល់អតិថិជន ទាំងអស់ក្នុងការឈ្នះរង្វាន់ដ៏ច្រើនអស្ចារ្យ នេះជារៀងរាល់ថ្ងៃ។

សម្រាប់ព័ត៌មានបន្ថែម ទៅលើការផ្តល់ជូនពិសេសរង្វាន់ និងរបៀបក្នុងការឈ្នះរង្វាន់ពីក្រុមហ៊ុន Cellcard

សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh និងFacebookនិងInstagramរបស់ក្រុមហ៊ុនCellcard៕

Related Posts