ព័ត៌មានថ្មីៗ យុទ្ធសាស្ត្រីផ្សារ

អូហ៊ូ! លើកនេះអតិថិជន P30 Lite ក៏ឈ្នះរង្វាន់ពីប្រូម៉ូសិន Huawei ដែរ!

ភ្នំពេញ៖ ប្រូម៉ូសិនទិញ Huawei អេ 7 ឈ្នះ Mazda 2 បានឈានចូលមកដល់​​ ការចាប់រង្វាន់លើកទី 5 ហើយ ដែលកម្មវិធីផ្សាយផ្ទាល់ បានរៀបចំឡើងនៅ Mazda Showroom មុនីវង្ស ធ្វើការផ្សាយផ្ទាល់លើ Facebook page Huawei Mobile និង MYTV។ ការចាប់រង្វាន់លើកនេះ ពិតជាមានភាពស្វិតស្វាញខ្លាំងមែនទែន ដែលអតិថិជនមានសំណាងជាច្រើន ខកខានមិនបានលើកទូរសព្ទ ក្រុមហ៊ុននៅពេលកំពុងផ្សាយផ្ទាល់។ ដូច្នេះបន្ទាប់ពីក្រុមហ៊ុនទំនាក់ទំនង ទៅបីដង មិនលើកទូរសព្ទ ក្រុមហ៊ុននឹងធ្វើការចាប់ម្តងទៀត រហូតមានអ្នកឈ្នះ ដែលអាចទំនាក់ទំនងបាន។

សំណាងអីក៏សំណាងយ៉ាងនេះ! អ្នកឈ្នះម៉ូតូ Zoomer X 1 រង្វាន់ គឺឈ្មោះ ម៉ាឡូត ទិញ Huawei អេ 5s ពីហាង បូនីន រីឯអ្នកឈ្នះSmart TV 43 អ៊ីញ មួយរង្វាន់ បានទៅលើ ឈ្មោះ សន សុមនះ ទិញ Huawei P30 Lite ពីហាង Aryne ដែលនេះជាលើកទីមួយហើយដែលអតិថិជន P30 Lite បានឈ្នះរង្វាន់ពីប្រូម៉ូសិននេះផងដែរ។ អ្នកឈ្នះSmart TV 43 អ៊ីញ មួយរង្វាន់ទៀត គឺឈ្មោះ សន់តឿ ទិញ Huawei អេ 7 ពីហាង Chivorn។ អ្នកឈ្នះទាំងបីរូប ក្នុងការចាប់រង្វាន់លើកនេះ សុទ្ធតែជាអតិថិជន ដែលប្រើម៉ូដែលផ្សេងៗគ្នា ហើយពួកគាត់ស្ទើរតែមិនជឿថាខ្លួន អាចមានសំណាង ឈ្នះរង្វាន់ទាំងអស់នេះ ពីក្រុមហ៊ុន Huawei។ សំណាង នរណាទៅមើលឃើញ ទិញទូរសព្ទតម្លៃតែជាង 100$ សោះ អាចឈ្នះរង្វាន់សុទ្ធតែម៉ូតូផង និងទួរទស្សន៍ផង!

ក្រៅពីនេះ អតិថិជនដែលបានឈ្នះ ក្នុងការចាប់រង្វាន់លើកទី 4 ក្រុមហ៊ុនក៏បានប្រគល់រង្វាន់ ដល់ហាងទូរសព្ទដែលពួកគាត់ បានទិញនៅខេត្តកំពង់ឆ្នាំង និងធ្វើការ សំណេះសំណាលផងដែរ។ អតិថិជនឈ្មោះ ជីន ទិញ បានឈ្នះរង្វាន់ម៉ូតូ Zoomer X 1 រង្វាន់ ចំណែកឯ អតិថិជនឈ្មោះ ហេង សីហា បានឈ្នះ Smart TV 43 អ៊ីញ មួយរង្វាន់ ដែលពូកគាត់ទាំងពីរ សុទ្ធតែបានទិញស្មាតហ្វូន Huawei ពីហាង ទីសារិទ្ធ 2។ ពួកគាត់ញញឹមបិទមាត់ មិនជិតតែ  ម្តង នៅពេលក្រុមហ៊ុនដឹករង្វាន់ ដល់ហាងទូរសព្ទ ដែលពួកគាត់ទិញបែបនេះ។ ម្ចាស់ហាងវិញក៏ សប្បាយចិត្តមិនចាញ់ អ្នកឈ្នះប៉ុន្មានដែរ ពីព្រោះមានអតិថិជនរបស់គាត់ ដល់ទៅពីររូបឈ្នះផ្ទួនៗបែបនេះ។

ចង់មានសំណាងដូចពូកគាត់អត់? ងាយៗ! គ្រាន់តែទិញ Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ5s ឫ P30 Lite ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ អ្នកនឹងមានឱកាស ចូលរួមការចាប់រង្វាន់។ ការចាប់ឆ្នោត នៅសល់បួនលើកទៀត ដូច្នេះអតិថិជនមិនទាន់ មានសំណាងឈ្នះរង្វាន់ សូមកុំអស់សង្ឃឹមអី។ ចំណែកការចាប់រង្វាន់ធំចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 28 ខែ កក្កដា ដោយមាន ការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page ផ្លូវការរបស់ Huawei Mobile, Mazda Cambodia និង MYTV។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei អេ 7 មានតម្លៃត្រឹមតែ $189, nova3 Lite តម្លៃ $259, nova3i តម្លៃ $299, nova3តម្លៃ $469, អេ 5s តម្លៃ $159 និង P30 Lite តម្លៃ $339។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/

Related Posts