ព័ត៌មានថ្មីៗ

លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថមថវិកា ៤លានរៀល ដល់បុរសម្នាក់ ដែលលៀកភ្លើងពេញខ្លួន ខណៈប្រថុយជីវិតជួយសង្គ្រោះ​ ក្មេងស្រីក្នុងរថយន្តកំពុងឆេះ

ភ្នំពេញ៖ ក្រោយពីបានដឹង ពីដំណឹងគួរអោយសង្រែក លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថមថវិកា ៤ ០០០ ០០០រៀល ដល់បុរសម្នាក់ ដែលបានហ៊ានលះបង់ជីវិត ដើម្បីជួយសង្គ្រោះជីវិតក្មេងស្រីម្នាក់ ដែលជាប់នៅក្នុងរថយន្ត កំពុងឆាប់ឆេះ ដោយមិនគិតពីអាយុជីវិត និងបណ្តាលឲ្យរង នូវការរលាកភ្លើងពេញខ្លួននោះ ។

តាមការរៀបរាប់របស់លោក ឧកញ៉ា ទៀ វិចិត្រ តាមរយៈបណ្តាញទំនាក់ទំនង តេឡេក្រាម បានឲ្យដឹងថា លោកបានឧបត្ថមថវិកា​ ចំនួន៤លានរៀល ជូនដល់ពលរដ្ឋចិត្តល្អម្នាក់ឈ្មោះ ឃុត សំណាង ភេទប្រុស ដែលបានលះបង់ ហ៊ានប្រថុយជីវិតចូលក្នុងភ្នក់ភ្លើង ទៅជួយសង្គ្រោះក្មេងស្រីម្នាក់ ដែលជាប់ក្នុងរថយន្ត ​កំពុងមានភ្លើងឆាបឆេះ បណ្តាលអោយរលាកភ្លើង រងរបួសដល់ខ្លួនឯង ។

លោកឧកញ៉ាទៀ វិចិត្រ​ មានប្រសាសន៏បន្តថា ថវិកាចំនួន៤លានរៀល​ ដែលឧបត្ថម្ភជូនពលរដ្ឋចិត្តល្អរូបនេះ ដើម្បីយកជួយដល់ការព្យាបាល​របួសផង និងលើកទឹកចិត្ត ដល់សកម្មភាព​ ជាពលរដ្ឋល្អ ហ៊ានប្រថុយជីវិត ចូលក្នុងភ្នក់ភ្លើង ទៅជួយក្មេងស្រីម្នាក់ ដែលជាប់ក្នុងរថយន្តកំពុងឆាបឆេះ កាលពីប៉ុន្មានថ្ងៃកន្លងទៅ ដែលហេតុការណ៏នេះ បានកើតឡើង នៅក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល ។

លោកឧកញ៉ាទៀ វិចិត្រ ក៏បានផ្តាំផ្ញើជូនពរ តាមរយៈក្រុមការងារ ដែលនាំយកថវិកា ទៅប្រគល់ជូន បុរសចិត្តល្អរូបនេះ ឲ្យឆាប់ជាសះស្បើយផងដែរ ពីអាការៈរបួសផងដែរ៕

Related Posts