ក្រុមហ៊ុន

បណ្ណាគារឌីឡាយ ប្រកាសមិនទទួលខុសត្រូវ រាល់ទង្វើរបស់អតីតបុគ្គលិក២រូប បន្ទាប់ពីបញ្ឈប់ពីការងារ តាំងពីខែកុម្ភៈម្ល៉េះ

បណ្ណាគារឌីឡាយ បានចេញនូវសេចក្តីជូនដំណឹងរបស់ខ្លួន ទៅកាន់សាធារណជន និងបណ្តាដៃគូរអាជីវកម្ម ឲ្យបានជ្រាបថា បណ្ណាគារឌីឡាយ មិនទទួលខុសត្រូវ នូវរាល់ទង្វើរបស់ អតីតបុគ្គលិករបស់ខ្លួន២រូប រួមមាន៖

១. ឈ្មោះ លឹម ណូរ៉ា ជាជនជាតិខ្មែរ
២. ឈឹម ណូរ៉ាត ជាជនជាតិខ្មែរ​ ។

អតីតបុគ្គលិកទាំងពីរនាក់ខាងលើនេះ ធ្លាប់បានបម្រើការងារ ជាអ្នកគ្រប់គ្រង នៅបណ្តាគារឌីឡាយ តែត្រូវបានបញ្ឈប់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩មកម្ល៉េះ ហេតុនេះបណ្ណាគារឌីឡាយ មិនទទួលខុសត្រូវ ចំពោះរាល់ទង្វើ​ របស់អតីតបុគ្គលិកទាំងពីរ នេះទៀតឡើយ៕

Related Posts