ព័ត៌មានថ្មីៗ

ឧកញ៉ា ទៀ​ វិចិត្រ ឧបត្ថម្ភគ្រឿង ឧបភោគបរិភោគ ដល់ទុរគតជន​ ក្នុងឱកាសទិវាគុណម្តាយពិភពលោក

ព្រះសីហនុ៖ ក្រៅពីជូនពរដល់មាតា ដែលជាការគោរពដឹងគុណ ក្នុងថ្ងៃទិវាគុណម្តាយពិភពលោក កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់តំណាង នាំយកអំណាយ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភស្ត្រីពិការក្រីក្រម្នាក់ ដែលជាទុរគតជន​ គ្មានផ្ទះសំបែង ដើម្បីចែករំលែកបំពេញភាពខ្វះខាត ដល់ស្ត្រីក្រីក្រ​ ជួបការលំបាក។

ស្ត្រីទុរគតជន ដែលទទួលបានការឧបត្ថភ្ភពីលោកឧកញ៉ា ទៀ វិចិត្រ មានឈ្មោះ រី អាយុ ជាង៣០​ជាង រស់នៅក្រុងព្រះសីហនុ ដែលជាទុរគតជន និងពិការជើងមួយចំហៀង បច្ចុប្បន្នទីទ័លក្រ មិនមានផ្ទះសំបែងស្នាក់នៅ ហើយអាហារហូបចុក ពេលខ្លះបានពីអ្នកជិតខាង ។

លោកឧកញ៉ា ទៀ វិចិត្រ​ មានប្រសាសន៏ថា ការផ្តល់ជំនួយ ជូនស្ត្រីពិការភាពរូបនេះ ធ្វើឡើង ក្នុងឱកាសថ្ងៃទិវាគុណម្តាយពិភពលោក ដើម្បីចែករំលែកបំពេញភាពខ្វះខាត ដល់ស្ត្រីក្រីក្រ​ ជួបការលំបាក ។

ក្នុងនោះអំណោយ ដែលបានឧបត្ថម្ភរួមមាន៖ អង្ករ៥០គីឡូក្រាម, មី ១កេស, ទឹកផ្លែឈើ ១កេស, ទឹកក្រូច ១កេស, ទឹកសុទ្ធ ១កេស, ទឹកដោះគោឆៅ ១ឡូ, ត្រីខកំប៉ុង ១ឡូ ព្រមទាំងថវិកា ចំនួន ៤០០ ០០០រៀលផងដែរ៕

Related Posts