ក្រុមហ៊ុន ព័ត៌មានថ្មីៗ

វិនិយោគិនកម្ពុជា ទទួលសិទ្ធិ Franchise ក្រុមហ៊ុន Truly Nolen ឯកទេស កម្ចាត់សត្វល្អិត ជាមួយបច្ចេកវិទ្យាទំនើប ពីសហរដ្ឋអាមេរិក មកកាន់កម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Truly Nolen គឺជាក្រុមហ៊ុនមួយ ដែលមានការលូតលាស់ និងរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងវិស័យសេវាកម្ម កម្ចាត់សត្វល្អិត ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩៣៨ ហើយបច្ចុប្បន្នមាន ១០០ទីតាំង នៅក្នុងសហរដ្ឋអាមេរិក និងជាង ៣០០ទីតាំង ទូទាំងពិភពលោក ក្នុងជំណោម ៦៦ប្រទេស ដែលរួមបញ្ចូល ទាំងប្រទេសកម្ពុជា ដែលបានសម្ពោធ ដាក់ដំណើរការជាផ្លូវការ ក្នុងការផ្តល់សេវា កម្ចាត់សត្វល្អិត កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នាសណ្ឋាគារ Cambodiana ។

ក្នុងឱកាសសម្ពោធ ដាក់ដំណើរការជាផ្លូវការ ការនាំយកនូវ កម្មវិធី កម្ចាត់សត្វល្អិត លំដាប់ពិភពលោក មកកម្ពុជា ត្រូវបានលោក ចាន់ សុភា នាយកគ្រប់គ្រងក្នុងប្រទេស ឲ្យដឹងថា ការនាំយកនូវ Franchise Truly nolen មកប្រទេសកម្ពុជានេះ ដោយផ្អែកលើស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច ជម្រុញអោយមានការរីកចម្រើន លើគ្រប់វិស័យ ដូចជាវិស័យទេសចរណ៍ វិស័យអចលនទ្រព្យផ្សេងៗ ដូច្នេះតម្រូវការ នៅក្នុងការប្រើប្រាស់ សេវាកម្ចាត់សត្វល្អិត ទាំងនៅមុនពេលសាងសង់ និងក្រោយពេលសាងសង់ មានការកើនឡើង ដែលជាហេតុ នាំឲ្យក្រុមហ៊ុនជំនាញ ក្នុងការគ្រប់គ្រង់សត្វល្អិត បានត្រៀមខ្លួនជាស្រេច ក្នុងការបម្រើសេវាកម្ម កម្ចាត់សត្វល្អិតនេះ ទៅដល់ប្រជាពលរដ្ឋ ឬអតិថិជន ទូទាំងប្រទេសកម្ពុជា ។

ការនាំយកនូវ Franchise Truly nolen មកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណង ឲ្យប្រជាជនទាំងអស់ បានដឹងថា តារយៈ Truly Nolen ដែលជា Franchine បរទេស ផ្នែកកម្ចាត់សត្វល្អិត គឺមានជំនាញច្បាស់លាស់ ក្នុងការកម្ចាត់សត្វល្អិត ដូចជា សត្វមូស ក្ទួយ ក្រឡាត ស្រមោច កណ្ឌៀរ ជាដើមនេះមកកម្ពុជា ។

លោក ចាន់ សុភា នាយកគ្រប់គ្រងក្នុងប្រទេស បានមានប្រសាសន៍ថា មុននឹងឈានចូល ការសម្ពោធឲ្យប្រើប្រាស់ Truly Nolen នេះ លោកទទួលបាន បទពិសោធន៍ ពាក់ព័ន្ធនឹងសេវា Pest Control ប្រហែលជា៥ឆ្នាំមកហើយ ទើបលោកជឿជាក់យ៉ាងថា ក្រុមហ៊ុន នឹងបម្រើសេវាកម្ម ប្រកបដោយជំនាញ និងវិជ្ជាជីវៈ ។

តាមរយៈការសិក្សា មុននឹងឈានដល់ការនាំយក នូវ Franchise ជាមួយ Truly Nolen នេះ លោក ចាន់ សុភា បានឲ្យដឹងទៀតថា លោកបានមើលឃើញ នូវកម្មវិធីជាច្រើន ដូចជាការអប់រំ បណ្តុះបណ្តាលផ្នែក Pest Control ច្បាស់លាស់ មានប្រព័ន្ធ System ល្អ ក្នុងការគ្រប់គ្រង ក្នុងការកម្ចាត់សត្វល្អិត មានការ Training Online ដល់ភ្នាក់ងារ ក៏ដូចជាអតិថិជន ឲ្យបានយល់ច្បាស់ នូវអ្វីដែលជា Pest Control ហើយកត្តាទាំងអស់នេះហើយ ទើបក្រុមហ៊ុន សម្រេចជ្រើសរើស Truly Nolen មកកម្ពុជា ។

គួររំលឹកថា Truly Nolen ត្រូវបានគេទទួលស្គាល់ នូវបច្ចេកវិទ្យាទំនើប ឈានមុខគេ លើផ្នែកសេវាកម្ម កម្ចាត់សត្វល្អិត ក្នុងពិភលោក ហើយបុគ្គលិកទាំងអស់ ទទួលបានការហ្វឹកហាត់ នូវជំនាញ យ៉ាងច្បាស់លាស់ មុនពេលបំរើការងារ ដែលអាចផ្តល់ ផលប្រយោជន៍ច្រើន ដល់សង្គម និងកាត់បន្ថយ ការខូចខាត ដែលបណ្តាលមកពី បញ្ហាសត្វល្អិត៕ ដោយ៖ ដារាត់

Related Posts