ព័ត៌មានថ្មីៗ

រំភើបអស់ស្ទះ!! Samsung បានរៀបចំ “ដំណើរកម្សាន្តគ្រួសារ សាមសុង ម៉ាស៊ីនត្រជាក់ Wind-Free ” សម្រាប់ដៃគូសហការ!

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ពិតជាឡូយ និងអស្ចារ្យខ្លាំងណាស់សម្រាប់ ដៃគូសហការផ្នែកលក់គ្រឿងអេឡិចត្រូនិក សាមសុង ទាំងអស់សម្រាប់ឆមាសទីមួយនេះ!

ក្រុមហ៊ុន សាមសុង មិនគ្រាន់តែគិតគូរដល់ ផលិតផលដ៏គួរជាទី ទុកចិត្ត និងមានគុណភាពល្អជូនអតិថិជន ទាំងអស់ របស់ខ្លួនប៉ុណ្ណោះទេតែក្រុមហ៊ុនថែមទាំងគិតគួរ និងយកចិត្តទុកដាក់ ក្នុងការលើកទឹកចិត្ត ដល់ដៃគូសហការ របស់ខ្លួនដែលបាន ខិតខំប្រឹងប្រែង ផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះផ្នែកម៉ាស៊ីនត្រជាក់ ជូនអតិថិជនមិនឱ្យទាស់ចិត្តឡើយ នាពេលកន្លងមកនេះ។

ដូច្នេះដើម្បីជាការតបស្នងក្រុមហ៊ុន ក៏បានរៀបចំកម្មវិធីដ៏ពិសេស និងរីករាយមួយដែលមានឈ្មោះថា “ដំណើរកម្សាន្តគ្រួសារ សាមសុង ម៉ាស៊ីនត្រជាក់ Wind-Free ” ដែលឆ្ពោះទៅកាន់ “កោះឋានសួគ៌” រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៣ខែមិថុនា ឆ្នាំ២០១៩! គួរបញ្ជាក់ផងដែរថាដំណើរកម្សាន្ត ដ៏រំភើបរីករាយនេះ មានការចូលរួមពីហាង តំណាងចែកចាយ ផលិតផល សាមសុង ឆ្នើមចំនួន ៣០ទូទាំងប្រទេស និងដៃគូសហការផ្នែកលក់ម៉ាស៊ីនត្រជាក់ Wind-Free ទាំងអស់អំឡុងឆមាសទី 01 ឆ្នាំ 2019 នេះហើយគោល បំណងសំខាន់ មួយទៀត ក្នុងការបង្កើតកម្មវិធីនេះឡើងគឺដើម្បីរឹត ចំណងមិត្តភាព សាមគ្គីភាព ឱ្យកាន់តែជិតស្និទ្ធរវាង ហាងចែកចាយ បន្តទាំងអស់ និងដៃគូសហការផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសផងដែរ។

គួររំឭកផងដែរថាសម្រាប់ សមិទ្ធិផល និងជោគជ័យ ដ៏អស្ចារ្យនៅថ្ងៃនេះរបស់ក្រុមហ៊ុន សាមសុង គឺនឹងមិនអាចកើតមានឡើយប្រសិនបើគ្មាន ការជួយជ្រុមជ្រែងយកចិត្តទុកដាក់ ការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងភាពស្មោះត្រង់ ពីដៃគូសហការ ជាពិសេសអតិថិជន សាមសុង ទាំងអស់! ជាចុងក្រោយ ក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ បំផុតដល់ អតិថិជនទាំងអស់ដែលបានគាំទ្រ គ្រប់ផលិតផល សាមសុង តាំងពីដើម រហូតមកដល់ បច្ចុប្បន្ននេះ៕

Related Posts