ក្រុមហ៊ុន ព័ត៌មានថ្មីៗ

រកឃើញអ្នកឈ្នះរង្វាន់ ១ម៉ឺនដុល្លារទី ៧ ពីស្រាបៀរអាន់ឆ័រ

ភ្នំពេញ៖ ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីប្រគល់រង្វាន់ ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ចំនួនមួយរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ពាន់ដុល្លារ ចំនួន ៥៣នាក់ ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ពីស្រាបៀរអាន់ឆ័រ” កាលពីថ្ងៃទីសុក្រ ២៤ ខែឧសភា ឆ្នាំ២០១៩ ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើង ជាពិសេសសម្រាប់អតិថិជន របស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ សម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

លោក ពោល សម្បត្តិ មកពីខេត្តបាត់ដំបង ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ ថា៖ “ខ្ញុំត្រូវរង្វាន់ធំពីព្រោះខ្ញុំទទួលទាន ស្រាបៀរអាន់ឆ័ររាល់ថ្ងៃ ។ ខ្ញុំមានអារម្មណ៍រំភើបរីករាយក្រៃលែងដឹងថា ត្រូវរង្វាន់ធំពីស្រាបៀរអាន់ឆ័រ។ អាន់ឆ័រផ្តល់រង្វាន់ពិតៗ។ នេះជាលើកទីមួយ សម្រាប់ខ្ញុំត្រូវរង្វាន់ធំមួយម៉ឺនដុល្លារ ពីស្រាបៀរអាន់ឆ័រ។ ខ្ញុំផ្តាំផ្ញើឲ្យអតិថិជនអាន់ឆ័រទាំងអស់ ពិសាស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះធំ។ ខ្ញុំនឹងយកលុយនេះ ទៅពង្រីកមុខរបរបន្ថែម។”

អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ចំនួនមួយរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ពាន់ដុល្លារចំនួន ៥៣នាក់ បានទទួលរង្វាន់ ពីក្រុមការងារស្រាបៀរអាន់ឆ័រ។ កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ពីស្រាបៀរអាន់ឆ័រចាប់ផ្តើម ពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាស ឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។ ក្រុមហ៊ុននឹងរៀបចំពេលវេលា ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀត លោកអ្នកអាចបើកភ្លាម នៅតាមដេប៉ូចែកចាយ ស្រាបៀរអាន់ឆ័រ។

បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។ សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!! ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។ ពិសាដោយការទទួលខុសត្រូវ៕

Related Posts