ព័ត៌មានថ្មីៗ

ឧកញ៉ា ទៀ វិចិត្រ ឧត្ថម្ភថវិកា ៤០លានរៀល ដល់សមត្ថកិច្ច ចាប់ជនល្មើស រំលោភសម្លាប់ក្មេង ២នាក់ នៅព្រះសីហនុ

ព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC បានឧបត្ថម្ភថវិកា ចំនួន៤០លានរៀល ដល់កងកម្លាំងនគរបាល ដែលធ្វើប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនល្មើសសម្លាប់កុមារា កុមារី២នាក់បងប្អូននៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ។

ថវិកានេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកទៅប្រគល់ជូន តាមរយៈលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីជាការលើកទឹកចិត្ត ចំពោះកងកម្លាំង ដែលបានខិតខំធ្វើការនេះ បានជោគជ័យ ស្វែងរកយុត្តិធម៌ ជូនគ្រួសារជនរងគ្រោះ ដោយមិនទុកឲ្យជនល្មើស រស់នៅក្រៅសំណាញ់ច្បាប់។

សូមបញ្ជាក់ថា ជនល្មើសដែលសម្លាប់កុមារា កុមារី២នាក់បងប្អូន បច្ចុប្បន្នកំពុងឃុំខ្លួន បណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តព្រះសីហនុ បន្ទាប់ពីអយ្យការ អមសាលាដំបូងខេត្ត ចោទប្រកាន់ចំនួន២បទល្មើសធំៗ ដែលអាចជាប់ពន្ធនាគារ អស់មួយជីវិត នៅក្រោយពេល ដែលចៅក្រមជម្រះក្តី តាមនីតិវិធីច្បាប់៕

Related Posts