ក្រុមហ៊ុន ព័ត៌មានថ្មីៗ

កម្មវិធីបញ្ចាំង ការប្រកួតវគ្គផ្តាច់ព្រ័ត្រ យូហ្វាឆាមពានលីគ របស់ស្រាបៀរ HEINEKEN ក្នុងក្រុងភ្នំពេញ និងសៀមរាប ទទួលបានជោគជ័យយ៉ាងខ្លាំង

ភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ ដ៏ល្បីល្បាញបំផុត ក្នុងពិភពលោក កាលពីរាត្រីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៩ បានរៀបចំកម្មវិធី បញ្ចាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ យូហ្វាឆាមពានលីគ នៅតាមបណ្តាទីតាំងល្បីឈ្មោះ ចំនួនបីកន្លែង នៅចំកណ្តាលបេះដូង នៃទីក្រុងភ្នំពេញ និងសៀមរាម ដោយបានទាក់ទាញ ទស្សនិកជនចូលរួម យ៉ាងច្រើនកុះករ តាមទីតាំងនីមួយៗ។

កម្មវិធីនេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានមនុស្សចូលរួមច្រើន ពេញកន្លែងទាំងពីរទីតាំង នៅទីក្រុងភ្នំពេញគឺ All Sports Bar និង Cheers Phnom Penh និងទីតាំងល្បីឈ្មោះមួយកន្លែងទៀត នៅទីក្រុងសៀមរាម គឺ Pub Street ដែលមានការចូលរួមសម្តែង ពីក្រុមតន្រ្តី តារាចម្រៀង ឌីជេ និងតារាល្បីៗដូចជា The Melody, Mustache Band, DJ Miley, DJ Vini និង DJ Mike ជាពិសេសមានសកម្មភាពសប្បាយៗ ដើម្បីឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ ពីស្រាបៀរ Heineken ព្រមទាំងកម្មវិធីប្រូម៉ូសិនពិសេស ពីស្រាបៀរ Heineken ពេញមួយរាត្រី។

ស្រាបៀរ Heineken បានផ្តល់បទពិសោធន៍អស្ចារ្យ ដល់អ្នកគាំទ្របាល់ទាត់ យូហ្វាឆាមពានលីគ នៅក្នុងប្រទេសកម្ពុជា។ នេះជាការជួបជុំ លក្ខណៈក្រៅផ្លូវការ ដើម្បីបន្ធូរអារម្មណ៍ ដែលបានរៀបចំឡើង ដោយផ្តោតជាចម្បង លើការទស្សនាបាល់ទាត់ ជាមួយស្រាបៀរ Heineken ក្នុងការផ្តល់បរិយាកាសរាត្រីមួយ ដែលនាំមកនូវសេចក្តីសុខ និងផាសុកភាព បែបលំដាប់ថ្នាក់ខ្ពស់ ដល់មិត្តអ្នកគាំទ្រ។

នេះបានកំដរ អារម្មណ៍មិត្តអ្នកគាំទ្រ រហូតដល់ពាក់កណ្តាលអាធ្រាត ខណៈពេលអ្នកគាំទ្រស្រាបៀរ Heineken បានស្រែកហ៊ោពេញឆាក យ៉ាងរីករាយរំភើបបំផុត ជាមួយការលើកកែង ស្រាស្រាបៀរ Heineken អបអរសារក្រុម Liverpool បានឈ្នះពានជើងឯក យូហ្វាឆាមពានលីគ ឆ្នាំ ២០១៩។

ឆ្នាំក្រោយ ស្រាបៀរ Heineken នឹងនាំមកនូវបទពិសោធន៍ យូហ្វាឆាមពានលីគ កាន់តែអស្ចារ្យ និងពិសេស សម្រាប់អ្នកគាំទ្រ បាល់ទាត់យូហ្វាឆាមពានលីគ នៅក្នុងប្រទេសកម្ពុជា៕

សព្វថ្ងៃនេះ ស្រាបៀរ Heineken មានលក់ នៅក្នុងបណ្តាប្រទេសជាង 192 នៅជុំវិញពិភពលោក។ ស្រាបៀរ Heineken គឺជាស្រាបៀរស្រាលស្រទន់ មានគុណភាពខ្ពស់ និងមានរសជាតិឆ្ងាញ់ ហើយក៏ជាស្រាបៀរល្បីរន្ទឺ នៅទូទាំងពិភពលោក ដោយសារតែគំនិត ផ្តួចផ្តើមច្នៃប្រឌិតថ្មី របស់ខ្លួន។
ចំពោះព័ត៌មានបន្ថែម អំពីកម្មវិធីពិសេសនេះ សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ https://www.facebook.com/heineken
សូមពិសាស្រាបៀរ Heineken ដោយទទួលខុសត្រូវ​#Heineken #Cambodia #UCL #2019

Related Posts