ក្រុមហ៊ុន ព័ត៌មានថ្មីៗ

អស្ចារ្យមែន! ទ្រូម៉ាន់នីស្រាក់គ្នា កសាងទំនប់ស្ទាក់ទឹក បង្កើតជាបឹងប្រវែង ០១គីឡូម៉ែត្រ សម្រាប់ជាប្រយោជន៍ ៣ភូមិក្នុងស្រុកស្ទោង

កំពងធំ៖ស្រុកស្ទោងដែលធ្លាប់ ជាស្រុកសម្បូរសប្បាយ មួយស្ថិតនៅក្នុងខេត្តកំពងធំ មាន ១៣ឃុំជាចំណុះ ក្នុងនោះឃុំម្សាក្រង មានភូមិបី ដែលទទួលរងគ្រោះរីងស្ងួតខ្សត់ទឹកដូចជា ភូមិអូដូង ភូមិជីមាស ភូមិសំបូរជើង បានជួបគ្រោះរាំងស្ងួតគ្មានទឹកប្រើប្រាស់ជាង១០ឆ្នាំហើយ ហើយឥឡូវនេះ ក្រោមកិច្ចសហការណ៍គ្នាកសាងទំនប់ស្ទាក់ទឹក១ ដើម្បីបានជាផ្លូវ និងទប់ទឹកសម្រាប់ប្រើប្រាស់។

ក្រោមគំនិតផ្តួចផ្តើមរបស់ លោក យឹម លាត តំណាងរាស្រ្តមណ្ឌលកំពង់ធំ បានមូលជាមតិសាងសង់ទំនប់ទឹកភូមិជីមាស ដើម្បីបានជាបឹងស្ទាក់ទឹកមួយប្រវែង ១គីឡូម៉ែត្រ, ទទឹងប្រវែង ៧១ម៉ែត្រ ជម្រៅ ១៣ម៉ែត្រ កំពស់ ៥,៦០ម៉ែត្រ ខ្នងលើ ៣,៦០ម៉ែត្រ សំរាប់ប្រជាពលរដ្ឋ និងសិស្សនុសិស្ស ឆ្លងកាត់ ដែលបានការ ចូលរួមពីប្រជាសហគមន៍ និងឧបត្ថមពីក្រុមហ៊ុន វេរលុយធំ ទ្រូម៉ាន់នី។

លោកបញ្ជាក់ថា “ពួកយើងរួបរួមជួយគ្នា ដើម្បីប្រជាជនយើងទទួលបានការរស់នៅអោយកាន់តែ ប្រសើរឡើង និងជួយជម្រុញ លើកកម្ពស់អោយក្រុមយុវជន របស់យើងក្លាយជាទំពាំង ស្នងឬស្សី ។ ហើយក៏សូមអរគុណដល់ ក្រុមហ៊ុនទ្រូម៉ាន់នីផងដែរ ដែលតែងតែយកចិត្តទុក ដាក់ចំពោះការងារសង្គម ក៏ដូចជាលើកកម្ពស់សុខមាលភាព ប្រជាជនខ្មែរយើង”។

លោក ឈន់ សកល នាយកទីផ្សារក្រុមហ៊ុន ទ្រូម៉ាន់នីបានមានប្រសាសន៍ថា “ខ្ញុំពិតជាសប្បាយរីករាយជាអតិប្បរិមាពេល ដែលបានឃើញស្នាមញញឹមរបស់ ពុកម៉ែ បងប្អូន ពូមីង ដែលពួកគាត់រីករាយជាមួយក្តីសង្ឃឹម ក្នុងជីវភាពរស់នៅ ទាំងប្រើប្រាស់ ទាំងស្រោចស្រូបដំណាំ ជាង៤០០ គ្រួសារ”។

ការសាងសង់នេះបានរួចរាល់ជាស្ថាពរ កាលពីពេលថ្មីៗនេះ និងបានសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ ថ្ងៃទី៨ មិថុនា ២០១៩ ដែលមានការចូលរួមពីឯកឧត្តម យឹម លាត តំណាងរាស្រ្តប្រចាំមណ្ឌលកំពង់ធំ អភិបាលស្រុក មេភូមិទាំង៣ស្រុក ក្រុមហ៊ុនទ្រូម៉ាន់នី និង ប្រជាពលរដ្ឋទាំងបី ភូមិ ប្រកបដោយភាពពេញចិត្ត និងបានបរិភោគនំបញ្ចុកសាមគ្គីជុំគ្នាយ៉ាង សប្បាយរីករាយយ៉ាងខ្លាំងបំផុត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទ្រូម៉ាន់នី តែងតែយកចិត្តទុកដាក់ ក្នុងកម្មវិធីសប្បុរសជាច្រើនជារៀងរាល់ឆ្នាំ ។ ក្រៅពីសេវាវេរលុយ ក្រុមហ៊ុនទ្រូម៉ាន់នី ក៏មានកម្មវិធី TrueMoney App អាចផ្ញើលុយមិនគិតថ្លៃសេវា បញ្ចូលលុយទូរសព្ទ បង់វិក្កយបត្រ និងទិញសំបុត្រកុនមិនបាច់តម្រងជួរ។ ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia

Related Posts