ក្រុមហ៊ុន ព័ត៌មានថ្មីៗ

សម្ពោធ​ជាផ្លូវការ​ រថយន្ដ​ ភីបអាប់ស៊េរីថ្មី Isuzu D-Max 1.9 Ddi Blue Power ឆ្នាំ​២០២០ ជាមួយនិងសមត្ថភាព ដ៏ល្អឥតខ្ចោះ

ភ្នំពេញ៖ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា ឯ.ក បានបើកសម្ពោធជាផ្លូវការនូវប្រភេទម៉ាស៊ីនរថយន្តភីបអាប់ស៊េរីថ្មី Isuzu D-Max 1.9 Ddi Blue Power ដែលជាម៉ាស៊ីនស្តង់ដារ ដ៏ល្អបំផុតនៅក្នុងគ្រប់ស្ថានភាពផ្លូវ ជាមួយនិងសមត្ថភាពដ៏ល្អឥតខ្ចោះ ការសន្សំសំចៃម៉ាស៊ូតដ៏ល្អបំផុត និងភាពធន់រឹងមាំដែលគ្មានគូរប្រៀប ដោយមានមុខងារដ៏ល្អដាច់ដោយឡែកពី Isuzu 3.0 Ddi Blue Power។

លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia តំណាងសម្ព័ន្ធក្រុមហ៊ុន ទ្រី ផេដ (Tri Petch Group) ដែលជាអ្នកចែកចាយផ្លូវការរបស់រថយន្ត Isuzu Pickups និង SUVs នៅកម្ពុជា បានថ្លែងកាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នាផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី២ ថា “Isuzu មានមោទនភាពយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់យើងក្នុងការផ្តល់ជូន នូវបច្ចេកវិទ្យាទំនើបចុងក្រោយ បំផុតជាមួយគុណភាព ល្អបំផុត ដែលតែងតែត្រូវបានដាក់ បញ្ចូលទៅក្នុងរថយន្ត Isuzu 1.9 Ddi Blue Power ហើយត្រូវបានគេធ្វើតេស្តគុណភាព ប្រពន្ធ័ដំណើរការ និងភាពធន់រឹងមាំ ជាលើកដំបូងនៅលើពិភពលោក កាធ្វើតេស្តចុងក្រោយនេះបាន បង្ហាញពីគុណភាពផលិតផល របស់យើង”។

លោកបន្តថា ការធ្វើតេស្តនេះបានធ្វើឡើងនៅក្នុងឆ្នាំ២០១៥ ដែលរោងចក្រ Isuzu ជាឧស្សាហកម្ម ដំបូងបង្អស់ដែលមាន ការតេស្តរថយន្តពេញមួយថ្ងៃ មួយយប់។ ម៉ាស៊ីន1.9 Ddi Blue Power បានដំណើរការមិនឈប់ ដោយឆ្លងកាត់ ៣ប្រទេសរួមគ្នា រួមមានប្រទេសថៃ ប្រទេសឡាវ និងទីក្រុងអ៊ូរូមគី ដែលមានទីតាំងនៅស៊ីងជៀដែលជាតំបន់រដ្ឋបាលពិសេសនៃប្រទេ សចិន។ ការធ្វើដំណើរដ៏វែងឆ្ងាយនេះមានប្រវែង 5,755 គីឡូម៉ែត្រដែលឆ្លងកាត់គ្រប់ស្ថានភាព ប៉ុន្តែ Isuzu បានបំបែកឯតទគ្គកម្ម បើកបរចម្ងាយ 6,128 គីឡូម៉ែត្រដែល បានចាប់ផ្តើម ពីទីក្រុងប៉េកាំង (មហាកំផែងចិន) Ordos – Xian ក្នុងឆ្នាំ 2017 ។ សមត្ថភាពដ៏អស្ចារ្យ នៃកម្លាំងម៉ាស៊ីន 1,900cc ត្រូវបានបង្កើតឡើងពី ការច្នៃប្រឌិតឈានមុខគេនិងការអភិវឌ្ឍន៍ ផលិតផល ដែលមាន បទពិសោធន៍ និងកោសល វិច័យ ជាង 100 ឆ្នាំ។ ប្រវត្តិរបស់ Isuzu ដែលជាក្រុមហ៊ុន ផលិតម៉ាស៊ីនម៉ាស៊ូតលំដាប់ថ្នាក់ ពិភពលោកបានធ្វើឱ្យយីហោរថយន្ត មួយនេះ ទទួលបាននូវស្តង់ដារថ្មី ដែលលើសពីស្តង់ដារមុនៗ។ គោលដៅសំខាន់ៗ ៣គឺសមត្ថភាពដ៏ល្អឥតខ្ចោះ ការសន្សំសំចៃម៉ាស៊ូតដ៏ល្អបំផុតនិងភាពធន់រឹងមាំ ដែលគ្មាន គូរប្រៀបដើម្បី បំពេញតម្រូវការដ៏ឈ្លាសវៃរបស់អតិថិជន យើងដែលចង់បានបទពិសោធន័បើកបរដ៏ល្អ ឥតខ្ចោះសំរាប់មុខងារការងាររបស់អតិថិជនកម្ពុជា ។

លោក Shuichiro Mori បានបញ្ជាក់ថា “ការរចនា ផ្នែកខាងក្រៅនិងខាងក្នុងបង្ហាញ ពីភាពប្រណីតនិងទាក់ទាញដល់មនុស្ស គ្រប់គ្នាដែលមើលទៅលើ Isuzu 1.9 Ddi Blue Power “លក្ខណៈពិសេសនៃគ្រឿង បរិក្ខារនិងសម្ភារៈបរិក្ខារដែលផ្តល់ ភាពងាយស្រួលនឹងផ្តល់នូវបទពិសោធន៍ បើកបរដ៏ល្អឥតខ្ចោះបំផុត ។ Isuzu ក៏បានរៀបចំការប្រគុំតន្រ្តីដ៏អស្ចារ្យមួយ ដើម្បីអបអរសាទរ ការសម្ភោធនៃរថយន្តថ្មីនេះ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី២ ដែលមានកំពូលតារាចំរៀងដ៏ពេញនិយម ដូចជាលោក ព្រាប សុវត្ថិ លោក ហ្សូណូ អ្នកនាង សុខ ស្រីនាង លោក នីកូ កញ្ញា ពេជ្រ សូលីកា កុមារា ពេជ្រ ថៃ និង កុមារី សុខ សុជាតា។ ខ្ញុំមានការរំពឹងទុកខ្ពស់ថាអតិថិជនកម្ពុជានឹងផ្តល់នូវការគាំទ្រ យ៉ាងកក់ក្តៅដល់ ផលិតផល ម៉ាស៊ីន “ISUZU 1.9 & 3.0 Ddi Blue Power ”។

រថយន្តថ្មី “Isuzu D-Max 1.9 Ddi Blue Power” ដែលជាការច្នៃប្រឌិតលំដាប់ពិភពលោកដែលឆ្លុះបញ្ចាំងពីបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះ ផ្នែកខាងក្រៅនិងផ្ទៃខាងក្នុងទាន់ សម័យជាមួយនឹង ធាតុផ្សំនៃការរចនាថ្មី “អស្ចារ្យ” ហួសពីការរំពឹងទុកជាមួយនឹងបច្ចេកវិទ្យា Bi-LED ថ្មីដែលធ្វើឲ្យ មើលឃើញកាន់តែច្បាស់ និងអស្ចារ្យជាងមុន ខណៈពេលដែលការប្រើប្រាស់ ថាមពលតិចជាងមុនដែលត្រូវបាន បំពេញដោយគែមក្រូម (ផ្តាច់មុខសម្រាប់ម៉ូដែល Cab Four និង Space cab) និង យ៉ាន់ស្ព័រថ្មី ទំហំ18 អ៊ិញ ធ្វើឲ្យមានភាពទាន់សម័យ និងមានភាពលេចធ្លោបំផុត។

ម៉ាស៊ីន “Isuzu 1.9 Ddi Blue Power” មានការផ្លាស់ប្តូរម៉ាស៊ីន RZ4E-TC 1,900 cc ដែលមានសមត្ថភាពថាមពលអតិបរមា 150 សេះក្នុងល្បឿន 3.600 rpm និងកម្លាំងបង្វិលអតិបរមា 350 Nm នៅ 1800-2600 rpm ។ របបគំហើយថ្មីនៃកាដំណើរការម៉ាស៊ីនស្តេដាតមុខងារថ្មី ដែលបង្ហាញពីបច្ចេកទេសសំខាន់ៗ ដូចខាងក្រោម៖
-ថាមពលខ្លាំងជាងមុនជាមួយនឹងការកើនឡើង 10% នៃកម្លាំងសេស និងការកើនឡើង 9% នៅក្នុងកម្រិតបង្វិល បើធៀបទៅនឹង ម៉ាស៊ីន 2,500 cc
-ការសន្សំកាន់តែច្រើនដោយសារតែ បច្ចេកវិទ្យាបំលែងម៉ាស៊ូតថ្មីបំផុតដែលអនុញ្ញាត ឱ្យមានថាមពលបន្ថែមទោះបីជាមានម៉ាស៊ីន តូចជាងមុន 20 ភាគរយក៏ដោយ ហើយទម្ងន់ស្រាលជាងមុន 60 គីឡូក្រាម ជាពិសេសការថែទាំកាន់ងាយស្រួល នាំមកនូវប្រសិទ្ធភាពការសន្សំសំចៃប្រេងកាន់តែ ប្រសើរនិងសន្សំការចំណាយ។
-ប្រព័ន្ធសំអាតខ្ពស់ដោយ ការបំភាយឧស្ម័នទាបបំផុត។

Isuzu បានបង្កើតប្រព័ន្ធប្រអប់ លេខថ្មីរបស់ខ្លួនដើម្បីបំពេញបន្ថែម ប្រភពថាមពលថ្មីរបស់ Isuzu ដែលត្រូវបានគេភ្ជាប់ទៅនឹងប្រព័ន្ធ 6លេខអូតូ ដែលបញ្ជូន ថាមពល ជាមួយនឹងប្រសិទ្ធភាព ល្អបំផុតដោយសម្រេច បាននូវស្តង់ដារឧស្សាហកម្មថ្មីបើប្រៀបធៀប ទៅនឹងជំនាន់មុនគឺ Isuzu 2.5 Ddi VGS TURBO ជាមួយកម្លាំងម៉ាស៊ីន 2,500cc ដែលត្រូវបានគេស្គាល់ពីកម្លាំងថាមពល ប្រព័ន្ធដំណើរការ និង ការស៊ីប្រេងរបស់វាផងដែរ។

ដោយឡែកចំពោះ “Isuzu 3.0 Ddi Blue Power” ម៉ូដែល 4JJ1-TC Hi មានសមត្ថភាពថាមពលអតិបរមា 163 hp ក្នុងល្បឿន 3,200 rpm និងកម្លាំងបង្វិល អតិបរមា 380 Nm នៅ 1800-2200 rpm ។ ជម្រើសល្អឥតខ្ចោះមួយទៀត សម្រាប់អតិថិជនដែលចង់បានកម្រិត ថាមពលខ្ពស់ និងកម្រិតការដំណើរការ ខ្ពស់ដែលនឹងបង្កើត បទពិសោធន៏ ក្នុងការបើកបរដ៏អស្ចារ្យ។

Isuzu MU-X 3.0 Ddi Blue Power ជាប្រភេទរថយន្ត SUV ប្រណីតដែលមានរចនាបទហួស ពីការរំពឹងទុកជាមួយនឹងផ្នែកខាងក្រៅ ទាន់សម័យ លេខធ្លោរពីរថយន្តដ៏ទៃទៀត ដែលត្រៀមរួចជាស្រេចដើម្បី ធ្វើឱ្យទស្សនិកជន មានការភ្ញាក់ផ្អើលនិងទំនុកចិត្តទាំងស្រុង ទៅលើបច្ចេកវិទ្យាទំនើបៗ នាពេលអនាគតរបស់ Isuzu នៅក្នុងរថយន្ត “Isuzu 3.0 Ddi Blue Power” ដោយសារតែការរចនា បែបស្ព័រ 3D ថ្មី របស់កាងរថយន្តខាងមុខ ជាមួយភាពឆើតឆាយ ដើម្បីបង្ហាញពីរថយន្តស្ព័រយ៉ាងពិតប្រាកដ។ លើសពីនេះទៅទៀត ទំហំកង់ 18 អ៊ីញថ្មីមានលក្ខណៈពិសេស ជាមួយនឹង Flash Black Design និងផ្ទៃខាងក្នុងដ៏ប្រណីតដែលធ្វើអោយអារម្មណ៍ ស្រស់ថ្លា ពណ៌កៅអីស្បែកខ្មៅនៅក្នុងការរចនា ម៉ូតតាមបែប Sport Cut ដែលធ្វើអោយអ្នកបើកបរ អង្គុយយ៉ាងស្រួលខ្លួន គ្រឿងតុបតែងពណ៌ប្រាក់នៅនឹង ទ្វារចំហៀងនិងប្រអប់ ហ្គ៊ែរ ព្រមទាំងមុខងារស្តង់ដារជាច្រើន សម្រាប់ផ្ទៃខាងក្នុង ដែលការរចនាតាមបែប Isuzu Universal Design ដែលបានទទួលការកោតសរសើរជា សកលសម្រាប់លក្ខណៈពិសេសដែលងាយស្រួលប្រើ។ ថ្មី! Etna Red Color (ពណ៌ក្រហមទុំ) ដែលជាប្រណីតភាព មួយផ្សេងទៀត ដែលលោកអ្នកចង់បានបំផុត។

Isuzu សូមអញ្ជើញអ្នកទាំងអស់ដែល មានចំណាប់អារម្មណ៍មក ចុះឈ្មោះធ្វើការបើកបរសាកល្បងដើម្បី ទទួលបាននូវបទពិសោធន៍បើកបរ លំដាប់ថ្នាក់ពិភពលោកដ៏ថ្មី បំផុតរបស់រថយន្ត “Isuzu D-MAX Blue Power” និង “Isuzu MU-X” ដើម្បីយល់ដឹងពីព័ត៌មាន ផលិតផលរថយន្តថ្មីបន្ថែម និងចូលរួមក្នុងសកម្មភាព សប្បាយៗ របស់យើងដោយទទួលបានរង្វាន់ សំណាងតាមរយៈបណ្តាញ សង្គមដូចជាវេបសាយ www.isuzucambodia-tis.comនិង Facebook Page “ Isuzu Cambodia “ និង YouTube “ Isuzucambodia“ ឬសាកសួរ ផ្ទាល់នៅអគារតាំងបង្ហាញរថយន្ត ISUZU នៅ ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងនៅភូមិ ក្បាលដំរី មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ លេខទូរស័ព្ទ 023 950 084។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរការមកដល់ នៃម៉ាស៊ីនរថយន្ត Isuzu 1.9 Ddi Blue Power និងម៉ូដែលថ្មី! Isuzu MU X ក្រុមហ៊ុនមានការបញ្ចុះតម្លៃ លើកទឹកចិត្តនឹងត្រូវ បានផ្តល់ជូនដូចខាងក្រោម៖
•ទទួលបានការបញ្ចុះតម្លៃរហូតដល់ 1,500 ដុលា្លរអាមេរិកសម្រាប់រាល់ការទិញរថយន្តណាមួយរបស់ Isuzu Blue Power ក្នុងកំឡុងថ្ងៃទី 1 ដល់ 30 មិថុនា 2019 ។
•កាន់តែពិសេស! ទទួលបានការបញ្ចុះតម្លៃ 500 ដុល្លារបន្ថែមទៀតសម្រាប់រាល់ការទិញរថយន្ត Isuzu Blue Power ម៉ូដែលណាក៏បាន ក្នុងកំឡុងពេលនៃការណែនាំផលិតផលថ្មីចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩។
• រាល់អតិថិជនដែលបើកបរសាកល្បង នឹងមានឱកាសសម្រាប់ការចាប់ឆ្នោត ផ្សងសំណាង៕

Related Posts