ក្រុមហ៊ុន ព័ត៌មានថ្មីៗ

មុខងារ Kids Home បំពាក់ជាមួយ Samsung Galaxy Tab A 2019 ធ្វើឱ្យកូន លោកអ្នកកាន់តែ វៃឆ្លាត និងមានសុវត្ថិភាព!

ភ្នំពេញ៖ដូចយើងដឹងហើយថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ខណៈពេលដែលគ្រឿងឧបករណ៍ អេឡិចត្រូនិក កំពុងក្លាយជាឧបករណ៍ ដែលពេញនិយមបំផុត និងមានស្ទើរតែគ្រប់ផ្ទះ ជាពិសេសសម្រាប់កូនៗ ជាទីស្រឡាញ់ទាំងអស់តែម្តង!

យ៉ាងណាមិញនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ ឳពុកម្តាយ ឬអាណាព្យាបាលស្ទើរតែ ទាំងអស់ក៏កំពុងតែមានការព្រួយបារម្ភផងដែរ ជាមួយនឹងបច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិកទាំងអស់នោះ! ព្រោះពួកគាត់មិនអាចគ្រប់គ្រង និងដឹងថា តើកូនៗរបស់ពួកគាត់ប្រើប្រាស់ វាបានត្រឹមត្រូវក្នុងផ្លួវល្អបានកម្រិតណា នោះទេដោយខ្លាចក្រែងថាកូនៗ នឹងអាចប្រើប្រាស់វាខុសបែបបទ។

ប៉ុន្តែចាប់ពីពេលនេះ ទៅលោកអ្នកឈប់បារម្ភទៀតទៅ! ជាមួយនឹងមុខងារ នៃកម្មវិធី Kids Home ដែលបំពាក់មកស្រាប់ក្នុង Samsung Galaxy Tab A 2019 អាចជួយលោកអ្នកក្នុងការគ្រប់គ្រង និងកំណត់ការកម្សាន្តដ៏មាន សុវត្ថិភាពជូនបុត្រធីតារបស់ លោកអ្នកផងដែរ! ជាពិសេសមុខងារ Kids Home នេះអាចធ្វើឱ្យកូនលោកអ្នក មានការរីកចម្រើនផ្នែកខួរក្បាល និងកាន់តែវៃឆ្លាតផ្នែក
ឌីជីថល (Digital Development) ក្នុងពេលវេលាកម្សាន្ត របស់ពួកគាត់បន្ទាប់ពីការសិក្សាស្ទើរតែ ពេញមួយថ្ងៃនោះ។

សរុបសេចក្តីមកកម្មវិធីមុខងារ Kids Home ដែលមកជាមួយ Samsung Galaxy Tab A 2019 គឺជាកន្លែងនៃការ កម្សាន្តដ៏ មានសុវត្ថិភាព និងសប្បាយរីករាយ បំផុតសម្រាប់ បុត្រធីតារបស់ លោកអ្នក ក្នុងការភ្ជាប់ទំនាក់ទំនង ទៅកាន់ ពិភពលោកសម័យ ទំនើបនេះ។ ដូច្នេះលោកអ្នកប្រាកដ ជាមានទំនុកចិត្ត គ្រប់គ្រាន់ ក្នុងការកម្សាន្ត និងប្រើប្រាស់គ្រឿងអេឡិចត្រូនិករបស់កូនៗ ជាទីស្រឡាញ់ របស់លោកអ្នក!

ពេលនេះខ្ញុំហ៊ានធានាថា Samsung Galaxy Tab A 2019 នេះជាជម្រើសថេប្លេត ដែលល្អបំផុតសម្រាប់លោកអ្នក និងក្រុមគ្រួសាររបស់អ្នក! សម្រាប់ព័ត៌មានបន្ថែមសូម អញ្ជើញទៅទស្សនាផលិតផលដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល របស់ សាមសុង ណាមួយដែលនៅ ជិតលោក អ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕

Related Posts