ក្រុមហ៊ុន ព័ត៌មានថ្មីៗ

ទ្រូម៉ាន់នីប្រកាស រើសបុគ្គលិក ជាង១០០មុខតំណែង បន្ថែមទៀត

ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នីជាក្រុមហ៊ុន វេរលុយដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដែលបានពង្រីកខ្លួនយ៉ាងឆាប់រហ័ស នៅក្នុងរយៈពេលជាង ៣ឆ្នាំ តែប៉ុណ្ណោះ ដោយសារសន្ទុះ យ៉ាងឆាប់រហ័សនៃភាពរីកចម្រើន ឥតឈប់ឈរ ក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា ទទួលបានការគាំទ្រពីអតិតថិជន យ៉ាងច្រើន នេះក៏បានបង្ហាញពី សមត្ថភាព របស់បុគ្គលិក​ នៅក្រុមហ៊ុនទ្រូម៉ាន់នី ផងដែរ។

ស្របពេលជាមួយគ្នានេះ ក្រសួងការងារបានរៀបចំនូវ ការតាំងពិព័រណ៍ការងារ « TVET DAY » ថ្ងៃទី ១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ ២០១៩ នៅសាលពិព័រណ៍ កោះពេជ្រ ហើយការតាំងពិព័រណ៍ធ្វើឡើងសម្រាប់ បងប្អូនដែលមានចម្ងល់ទាក់ទងទៅ និងតម្រូវការ ការងារក៏ដូចជា អ្នកដែលកំពុងស្វែងរកការងារធ្វើ។ ក្នុងនោះផងដែរ ក្រុមហ៊ុនទ្រូម៉ាន់នីក៏មានវត្តមាននៅ ក្នុងការតាំងពិព័រណ៍នោះ ចឹងសម្រាប់បងប្អូន សិស្សានុសិស្ស ក៏ដូចជាអ្នកដែលមានជំនាញ និងមានចម្ងល់ហើយចាប់អារម្មណ៍ ជាមួយក្រុមហ៊ុនទ្រូម៉ាន់នី សូមត្រៀម ជាមួយប្រវត្តិរូបសង្ខេបមកកាន់ស្តង់ទ្រូម៉ាន់នី ដើម្បីសាកសួរជាព័ត៌មាន ក៏ដូចជាការសម្ភាស៍ ផ្ទាល់តែម្តង។

លើសពីនេះទៅទៀត សម្រាប់អ្នកដែលមកកាន់ស្តង់ទ្រូម៉ាន់នីនិងរីករាយ ជាមួយនិង ហ្គេមគប់យន្តហោះ ឈ្នះនាឡិកាដៃ Huawei Band 3e គប់កាន់តែច្រើន ឈ្នះកាន់តែច្រើន កុំភ្លេចទាញយកកម្មវិធី ទ្រូម៉ាន់នី ឱ្យហើយ ដើម្បីចូលរួមលេង ហ្គេមទាំងអស់គ្នា។

ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi ព័ត៌មានបន្ថែមសូមទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia

Related Posts