ព័ត៌មានថ្មីៗ

សមាគមចលនាយុវជនកម្ពុជា​ ក្រុម១៥៧ អបអរសាទរខួប១១ឆ្នាំ​ ដោយជិះកង់ គៀងគរមូលនិធិ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប

ភ្នំពេញ៖ ក្នុងឱកាស អបអរខួបទី១១ឆ្នាំ នៃការបង្កើត សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) តាមបណ្តាសាខាគ្រប់ខេត្តក្រុង នឹងនាំគ្នាជិះកង់ ដើម្បីគៀងគរមូលនិធិ ជូនមន្ទីរពេទ្យ គន្ធបុប្ផា នៅខេត្តសៀមរាប នៅថ្ងៃទី២១ កក្កដា ២០១៩ខាងមុខនេះ ។

យោងតាមសេចក្តីជូនដំណឹង របស់សមាគម បានឲ្យដឹងថា “សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) មានកិត្តិយសជម្រាបជូន ដល់សាធារណជនទាំងអស់ អោយបានជ្រាបថា៖ ដើម្បីអបអរសាទរខួបលើកទី១១ឆ្នាំ នៃការបង្កើត សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)។ គណៈកម្មាធិការកណ្តាល របស់សមាគម និងបណ្តាសាខាគ្រប់ខេត្ត បានឯកភាពគ្នា ប្រារព្ធកម្មវិធីជិះកង់ ដើម្បីគៀងគរមូលនិធិ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នៅខេត្តសៀមរាប ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ។

ខាងសមាគម បានបន្តថា “អាស្រ័យដូចបានជម្រាបជូនខាងលើ ចំពោះសប្បុរសជន ទាំងក្នុង-និងក្រៅប្រទេសទាំងអស់ ដែលមានបំណង ចូលរួមបរិច្ចាគថវិកា សម្រាប់ជួយដល់មូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក៏ដូចជាចូលរួមជិះកង់​ ដើម្បីសុខភាព សាមគ្គីភាព និងមិត្តភាព បងប្អូនអាចទំនាក់ទំនង មកកាន់ផ្នែករដ្ឋបាល តាមរយៈលេខទូរស័ព្ទ៖ ១. លោក វិន យ៉ូរ៉ូហាស៊ីឈីរ៉ូ 092 999 157, ២. លោក អៀង ផល្លីន 012 792 003, ៣. លោក ម៉េន គោរព 012 424 340, ៤. លោក សិទ្ធ ប៉ុណ្ណាកា 012 336 823, ៥. លោក បាន វណ្ណា 097 745 2553 និង៦. លោក ហ៊ុល វណ្ណះ 097 456 9297៕

Related Posts