ព័ត៌មានថ្មីៗ អត្ថបទពាណិជ្ជកម្ម

Samsung Galaxy A10 ខ្លឹមជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃ អេមជាងមុន!

ភ្នំពេញ៖ធានាថា ខ្លឹមនិងខ្លាំងជាមុន ជាមួយ Samsung Galaxy A10 ក្នុងការកំសាន្ត,កីឡានិងលេងFacebook ដោយភ្ជាប់មកជាមួយ អេក្រង់ធំភ្លឺ ច្បាស់ត្រជាក់ភ្នែក ដំណើរការលឿន កាមេរ៉ាច្បាស់ ស្កេនផ្ទៃមុខដើម្បីដោះសោរ និងលក្ខណៈអស្ចារ្យជាច្រើនទៀតផងដែរ ហើយបើតម្លៃវិញ គឺម៉ាអេមម៉ង ត្រឹមតែ 139 $ តែប៉ុណ្ណោះ!

នៅថ្ងៃទី ១៤ ខែមិថុនា ២០១៩ Samsung Galaxy A10 គឺជាស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុងដែលបំពាក់នូវលក្ខណៈពិសេស ជាច្រើនដែលអ្នកប្រើប្រាស់ស្មាតហ្វូន ទាំងអស់នឹកស្មានមិនដល់បើធៀបទៅនឹងតម្លៃនោះ។

អេក្រង់៖ទូរស័ព្ទ Samsung Galaxy A10 មានរូបរាងស្តើង និងបំពាក់នូវអេក្រង់ HD Super AMOLED ទំហំ6.2 អ៊ីញដ៏ធំច្បាស់ល្អ ដែលនូវកម្រិតរូបភាព និងពណ៌ច្បាស់ដូចធម្មជាតិ ដែលជាដៃគូដ៏ឥតខ្ចោះសម្រាប់ ការទស្សនាវីដេអូ លេងហ្គេម ។ មេម៉ូរី៖អ្នកប្រើប្រាស់អាចផ្ទុកឯកសារផ្សេងៗ ជាច្រើន នៅក្នុង Galaxy A10 ព្រោះស្មាតហ្វូននេះ បំពាក់នូវមេម៉ូរីទំហំ 32 មេហ្គាភិចសែល ជាមួយ RAM ទំហំ 2GB ហើយអាចបន្ថែមមេម៉ូរីបន្ថែម Micro SD បានរហូតដល់ 512GB ។

ប្រព័ន្ទដោះសោសុវត្តិភាព៖ ភ្ជាប់មកជាមួយបច្ចេកវិទ្យាស្គេនមុខ ដើម្បីដោះសោទូរស័ព្ទ​បានកាន់តែរហ័ស ងាយស្រួល និងទាន់សម័យ។

សម្រាប់អតិថិជនទាំងអស់ដែល មានបំណងចង់បាន ស្មាតហ្វូនដែលល្អទំនើបទាន់សម័យ និងមិនចំណាយច្រើននោះខ្ញុំសូមណែនាំ Samsung Galaxy A10 គឺជាជម្រើសដ៏ល្អបំផុត និងជាជម្រើសទី១សម្រាប់លោកអ្នក!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញ មកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនង មកកាន់លេខ 1800 20 3232 ៕

Related Posts