អចលនទ្រព្យ

ក្រុមហ៊ុន គ្រីឌ​ខេមបូឌា ប្រារព្វពិធីប្រគល់ សំណងគេហដ្ឋាន ជូនអតិថិជនរបស់ខ្លួន នៅបុរីមហាសែនសុខ

ភ្នំពេញ៖ បុរីមហាសែនសុខ របស់ក្រុមហ៊ុនគ្រីឌខេមបូឌា ដែលជាអ្នកអភិវឌ្ឍន៍ជប៉ុន ធំជាងគេបង្អស់នៅកម្ពុជា បានប្រារព្វពិធី ប្រគល់សំណង គេហដ្ឋាន ជូនអតិថិជនរបស់ខ្លួន នៅការដ្ឋានសាងសង់ បុរីស្ថិតនៅផ្លូវវត្តតំាងកសាង សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានចម្ងាយ៣គ.ម ពីព្រលានយន្ត​ហោះ ពោធិ៍ចិនតុង នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ក្នុងឱកាសពិធីនេះ ដោយបានអញ្ជើញ ចូលរួមពីលោក អ៊ីគូជិ តាកាស៊ី អគ្គនាយកក្រុមហ៊ុន គ្រីឌខេមបូឌា និងលោក កាតុ ស៊ីជី នាយកផ្នែកសាងសង ព្រមទំាងអតិថិជន​​ បុរីមហាសែនសុខ​ ។

លោក អ៊ីគូជិ តាកាស៊ីបានថ្លែងថា សូមកោតស្ញប់ស្ញែង ចំពោះអតិថិជន បុរីមហាសែនសុខ ដែលបានជឿជាក់ និងគាំទ្រគម្រោង បុរីតាំងពីដើមមក ព្រមទំាងផ្តល់ទំនុកចិត្ត យ៉ាងខ្លំាងក្លា មកដល់ក្រុមហ៊ុនលោក ។ បុរីមហាសែនសុខ គឺគម្រោងអភិឌ្ឍន៍លំដ្ឋានទី២ របស់ក្រុមហ៊ុន គ្រីឌខេមបូឌា បន្ទាប់ពីគម្រោងខុនដូ បូដាយដូ រ៉េស៊ីដេនស៍  ដែលគ្របដណ្តប់ លើផ្ទៃដីទំហំ១២ហិកតា និងមានផ្ទះចំនួន៦៦៥ខ្នង ។

លោកបានបន្តថា សូមអរគុណចំពោះអតិថិជន ទំាងអស់ដែលបានជ្រើសរើស និងស្វែងយល់ពីគុណតម្លៃ របស់យើងខ្ញុំ ដោយបានគាំទ្រ ពីអតិថិជនគ្រប់គ្នា បានជំរុញឲ្យគម្រោងរបស់យើង ទទួលជោគជ័យ ។

ក្នុងនាមជាអ្នកអភិឌ្ឍន៍ ដំបូងគេដែលមានមូលដ្ឋាន មកពីប្រទេសជប៉ុន មកកាន់ប្រទេសកម្ពុជា ពួកយើងពិតជារំភើប ក្នុងការនាំមកយក នូវបទពិសោធន៍ជាង២០ឆ្នាំ ពីប្រទេសជប៉ុន និងបណ្តាលប្រទេស ក្នុងតំបន់អាស៊ីផ្សេងៗទៀត មកកាន់ប្រទេសកម្ពុជា ។

ការលេចធ្លោនៃបុរី មហាសែនសុខ មានសំណង់សាងសង់ ដែលត្រូវបានគ្រប់គ្រង ដោយយកចិត្តទុកដាក់ ពីអ្នកជំនាញជប៉ុន ធ្វើការពិនិត្យយ៉ាងលម្អិត ។ យើងសង្ឃឹមថា យើងនឹងសន្សល់ស្នាដៃ សម្រាប់ប្រជាជនកម្ពុជា កែលម្អជីវិតឲ្យកាន់តែ ប្រសើរឡើង និងនាំមកជូន អតិថិជនរបស់យើង នូវមោទនភាព ដែលបានជ្រើសរើសយក បុរីមហាសែនសុខ៕

 

 

 

 

 

 

 

 

 

 

Related Posts