ស្លាប់ ២នាក់ និងរបួស២៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៨សីហា

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន២២លើក (យប់១២លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ប្រុស) រងរបួសធ្ងន់ ២១នាក់ (ស្រី៥នាក់) និងរបួសស្រាល៦នាក់ (ប្រុស) ។

យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទាំង២២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ៣៣គ្រឿង រួមមាន ម៉ូតូ ចំនួន ២០គ្រឿង រថយន្តធុនតូចចំនួន ៧គ្រឿង និងរថយន្តធុនធំចំនួន ២គ្រឿង, យានផ្សេងៗ ៤គ្រឿង, ថ្មើរជើង ២នាក់ ។ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៧លើក, ស្រវឹង ៣លើក (ស្លាប់១នាក់), មិនគោរពសិទ្ធិ ២លើក, មិនប្រកាន់ស្តាំ ២លើក, បត់គ្រោះថ្នាក់ ៤លើក, មិនប្រកាន់ស្តាំ ១លើក (ស្លាប់១នាក់), ប្រជែង ៣លើក (ស្លាប់១នាក់) កត្តាយានយន្ត ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ ចរាចរណ៍ ២១នាក់ (យប់១១នាក់) ។

ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ធំ ២លើក ស្លាប់១នាក់ របួស១នាក់, បន្ទាយមានជ័យ ២លើក ស្លាប់១នាក់ របួស២នាក់ និងខេត្តព្រៃវែង ១លើក ស្លាប់១នាក់ ។ លទ្ធិផលត្រួតពិនិត្យអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន ៣ ២០០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១ ៥៦៧គ្រឿង និងពិន័យសរុប ចំនួន ១ ៦៣៣គ្រឿង ៕