Uncategorized

ឧកញ៉ា ទៀ វិចិត្រ ផ្តល់ប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល ជូនលោកយាយជរាក្រីក្រ ថែមទាំងមាន ជំងឺប្រចាំកាយ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅរសៀលថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០១៧នេះ បានឧបត្ថម្ភថវិកា ចំនួន៤០ម៉ឺនរៀល ដល់លោក យាយម្នាក់គ្មានទីពឹង ដោយកូនស្លាប់ចោល បន្សល់ចៅអាយុ៧ឆ្នាំម្នាក់ ឲ្យលោកយាយមើលថែ ហើយលោក យាយថែមទាំង មានជម្ងឺ ប្រចាំកាយផងដែរ ។

លោកយាយ ដែលទទួលបានការ ឧបត្ថម្ភពីលោក ឧកញ៉ា ទៀ វិចិត្រ មានឈ្មោះ សាវ យ៉ាន អាយុ៧៧ឆ្នាំ សព្វថ្ងៃ រស់នៅម្នាក់ឯង កូនស្លាប់ចោល ស្ថិតនៅក្រុមទី១៤ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។ ការផ្លល់ជូននេះ ធ្វើឡើង តាមរយៈអ្នកតំណាងរបស់លោកឧកញ៉ា ព្រមទាំងមានការចូលរួម ពីមន្ត្រីមូលដ្ឋានភូមិ សង្កាត់ផងដែរ ដោយក្នុងនោះ រួមមានម្ហូបអាហារចម្រុះ ជាច្រើនមុខ និងថវិកាចំនួន ៤០ម៉ឺនរៀល ។

តាមការឲ្យដឹង ពីអ្នកជិតខាងរបស់លោកយាយ សាវ យ៉ាន បានឲ្យដឹងថា លោកយាយមានជីវភាពក្រីក្រ ថែមទាំងមាន ជម្ងឺជាប់ខ្លួន រស់នៅចិញ្ចឹមចៅកំព្រាម្នាក់ អាយុទើបតែ៧ឆ្នាំ ដែលឪពុកម្តាយ ស្លាប់ចោលអស់ហើយ ដោយបច្ចុប្បន្ននេះ ស្ទើរតែរាល់ថ្ងៃលោកយាយ ត្រូវបានអ្នកស្រុក និងអ្នកជិតខាងជួយផ្គត់ផ្គង់ ម្ហូបអាហារបន្ថិចបន្តួច ជារៀងរាល់ពេល ណាដែល លោកយាយខ្វះខាត ដើម្បើដោះស្រាយ មួយថ្ងៃៗ ហើយសព្វថ្ងៃលោកយាយស្នាក់នៅ បណ្តោះអាសន្នក្នុងផ្ទះ និងដី​របស់គេទេ មិនមានដី និងផ្ទះផ្ទាល់ខ្លួនឡើយ ។

គួរបញ្ជាក់ថា ដោយសារតែរដូវដាក់បាត កាន់បិណ្ឌខិតជិតមកដល់ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានផ្តាំផ្ញើ និងប្រាប់ លោកយាយ ថាថវិកាទាំងអស់នេះ ជូនលោកយាយសម្រាប់ធ្វើបុណ្យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ៕

 

 

Related Posts