អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន MUMUSO Cambodia សម្ពោធដាក់ឲ្យដំណើរការ ផលិតផលថ្មីមកពីកូរ៉េ

ក្រុមហ៊ុន MUMUSO Cambodia សម្ភោធដាក់ឲ្យដំណើរការផលិតផលថ្មីមកពីកូរ៉េ ដែលជាការនាំចូកម៉ាកយីហោល្បីមកកាន់ប្រទេសកម្ពុជា ហើយការដាក់ឲ្យដំណើរការនេះធ្វើឡើងនៅថ្ងៃទី8ខែតុលា ស្ថិតក្នុងផ្សារសូរិយាជាន់ទី1 រាជធានីភ្នំពេញ។

លោក គឹម ប៊ុន​សាន ដែលជាដៃគូវិនិយោគនាំចូលម៉ាកយីហោ MUMUSO Cambodia បានថ្លែងក្នុងពិធីសម្ភោធនេះថា  ដោយមើលឃើញនៅក្រៅប្រទេសឃើញទំនិញធូថ្លៃ ដែលមានម៉ាកល្បីៗ រួចក៏សម្រេចចិត្តនាំចូលមកទីផ្សារកម្ពុជា ហើយពួកយើងខ្ញុំបើកបានបីថ្ងៃ ហើយគឺទទួលបានការគាំទ្រច្រើនពីអតិថិជន​ផ្ទាល់

លោកបានឲ្យដឹងទៀតថា “ពួកយើងខ្ញុំមានគម្រោងបើកសាខាថ្មីទៀតនៅផ្លូវនរោត្តម ដោយសារកម្ពុជាមានទីផ្សារល្អ ហើសម្ភារៈនិងផលិតផលទាំងនេះមានម៉ាកល្បីៗ ដែលសមនិងទីផ្សារនៅក្នុងប្រទេសកម្ពុជាយើហើយ ដែលអតិថិជនអាចជាវឬទិញដើម្បីយកទៅប្រើប្រាស់បាន មានទំនិញច្រើនមុខលក់ធូថ្លៃបំផុត ផងដែរ។

លោកបន្តទៀតថា រយៈពេលពីរឆ្នាំនេះសេដ្ឋកិច្ចប្រជាពលរដ្ឋបានកើនឡើងជាបន្តបន្ទាប់ ស្រមនិងកំណើនសេដ្ឋកិច្ចជាតិផងធ្វើឲ្យលទ្ធភាពពួកគាត់ខ្ពស់ជាងមុន។  ហើយអ្វីពិសេសនោះហាងយើង នៅថ្ងៃទី5ដល់ថ្ងៃ15 ខែតុលានេះបញ្ចុះតម្លៃ ចំនួន 20% ផង​ដែរ ដល់អតិថិជនកម្ពុជាយើង។

លោកបន្ថែមថា  ក្រុមហ៊ុនបានវិនិយោគជាមួយដៃគូ3 សម្រាបជំហានដំបូង ហើយក្រុមហ៊ុនចំណាយទុនប្រមាណ 30ម៉ឺនដុល្លារផងដែរ ។ដូចនេះនៅពេលខាងមុខ មានផែនការស្វែងរកដៃគូវិនិយោគទិញម៉ាកយីហោបន្តពីក្រុមហ៊ុនថែមទៀត។

សម្រាប់ លោក ទ្រិញ ប៊ុន​គៀង ប្រធានប្រតិបត្តិការ ក្រុមហ៊ុន MUMUSO Cambodia បាន​លើកឡើង​ថា វត្តមានផលិតផលក្រុមហ៊ុនលោកជាឱកាសសមស្រមដល់ ប្រជាជនកម្ពុជាយើង ដោយសារហាងយើងបម្រើនូវផលិយផលម៉ាកល្បីៗ
ពីប្រទេសកូរ៉េ។

លោក ទ្រិញ ប៊ុន​គៀងបានបន្ថែមទៀតថា  ក្រុមហ៊ននៅតែបោះជំហ៊ានទៅមុខក្នុងអាជីវកម្ម ហើយមានផែនការបន្តទៀត និងទទួលបានការគាំទ្រពីសំណាក់អតិថិជនកម្ពុជាយើងកាន់តែច្រើនថែមទៀតផង៕

 

 

 

 

 

 

 

 

 

 

 

 

Related Posts