អត្ថបទពាណិជ្ជកម្ម

ហាងកាហ្វេ Doilor Coffee ល្បីនៅប្រទេសថៃ បង្ហាញខ្លួននៅកម្ពុជា ដោយបើកសម្ពោធជាផ្លូវការ សាខាភ្នំពេញថ្មី

ភ្នំពេញ៖ ហាងកាហ្វេ Doilor Coffee ដ៏ល្បីនៅប្រទេសថៃ បានចូលមកទីផ្សារកម្ពុជាហើយ ជាមួយនឹងកាហ្វេ ដែលមានរស់ឈ្ងុយឆ្ងាញ និងបាន បើក សម្ភោធជាផ្លូវការ Doilor Coffee សាខាភ្នំពេញថ្មី នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ដោយបានចំណាយទុន ប្រមាណជិត២០ម៉ឺដុល្លារ អមជាមួយ ទេស ភាព និងបរិយាកាស ដ៏ស្រស់ត្រកាល។

ហាងកាហ្វេ Doilor Coffee មានទីតាំងយ៉ាងធំទូលំទូលាយ អាចចត់យានជំនិះផ្សេងៗ បានច្រើន រួមទាំងមានការបញ្ចុះតម្លៃយ៉ាងពិសេស ដោយគ្រាន់តែអតិថិជនទាំងអស់ជាវ Doilor Coffee មួយកែវ នឹងទទួលបានការថែមជូន១កែវ ដោយឥតគិតថ្លៃភ្លាមៗ ដែល កាផ្ដល់ជូនពិសេសនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ នេះរហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧។

លោក ចៅ កៀនសាន ស្ថាបនិកហាងកាហ្វេ Doilor Coffee បានថ្លែងឲ្យដឹងថា “បច្ចុប្បន្ននេះមានហាងកាហ្វេល្បីៗ មកលើទីផ្សារ កម្ពុជា ច្រើន មែនទែន មូលហេតុដែលខ្ញុំមានការជឿជាក់លើកកាហ្វេ Doilor Coffee ព្រោះថាកាហ្វេនេះ មានគ្រាប់ពូជមកពីប្រទេសថៃ នៅឆៀងម៉ៃ ដែលមានអាកាសធាតុត្រជាក់ មានន័យថា កាហ្វេដែលដុះលើតំបន់ត្រជាក់ តែងតែផ្ដល់នូវរស់ជាតិឈ្ងុយ ទាំងរស់ជាតិ ទាំងគ្រឿងផ្សំ និងការរៀបចំ គឺមានស្ដង់ដារខ្ពស់” ។

លោកបានបន្ដទៀថា កាហ្វេ Doilor Coffee នេះនឹងមានការវិវត្តន៍បន្ដទៅមុខទៀត មានន័យថានឹងមានការពង្រីកសាខាជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជានៅថ្ងៃអនាគត ព្រោះកាហ្វេ Doilor Coffee មានរស់ជាតិឆ្ងាញ់ ដោយធ្វើឲ្យអតិថិជន មាន អារម្មណ៍ថាស្រស់ ស្រាយ និងជឿជាក់ មកលើកកាហ្វេនេះ” ។

លោកក៏បញ្ជាក់ទៀថា “សម្រាប់ហាងកាហ្វេមួយនេះ ខ្ញុំបានចំណាយទុន ប្រមាណ១៧ម៉ឺនល្លារ ហើយសម្រាប់ថ្ងៃសម្ពោធ ហាងនេះ ដែរ ហាងយើងខ្ញុំក៏មានការថែមជូនពិសេស ដល់អតិថិជន ទិញមួយថែមមួយ រយៈពេលពីថ្ងៃ និងមានការចាប់រង្វាន់ផ្សងសំណាង ជាច្រើន មានន័យថាប្រសិនបើអតិថិជន ចាប់បានរង្វាន់ ទទួលទានកាហ្វេដោយឥតគិតថ្លៃនោះ អតិថិជននឹងទទួលបាន កាញាំ កាហ្វេ Doilor Coffee ដោយឥតគិតថ្លៃ រយៈពេល១ខែពេញ រួមទាំងវត្ថុអនុស្សាវរីយ ដូចជាមួក អាយឺតជាដើម” ។

ជាមួយគ្នានោះលោកស្រី តាំង ពៅ ម្ចាស់ Franchise កាហ្វេ Doilor Coffee បានឲ្យដឹងថា “Franchise កាហ្វេ Doilor Coffee មកពី ប្រទេសថៃ ខេត្តឈៀងម៉ៃ ខ្ញុំចាប់អារម្មណ៍ ដោយសារតែកាហ្វេនេះ មានគុណភាពខ្ពស់និងមានឱជារស់ជាតិឆ្ញាញ់” ។

លោកស្រីបន្ដទៀតថា កាហ្វេ Doilor Coffee បាននាំចូលមកកម្ពុជា ជាង១ឆ្នាំមកហើយ និងបានបើកបានចំនួន៥សាខាមកហើយ រួមមានសាខាភ្នំពេញថ្មី, សាខាតេលាបឹងត្របែក, សាខាទួលគោក, សាខាសាលាចុមុខ និងសាខាទល់មុខ សាលាភូមិន្ទភ្នំពេញ ។

សូមបញ្ជាក់ថា កាហ្វេ Doilor Coffee បាននាំយកពីតំបន់ខាងជើង នៃប្រទេសថៃ។ Doilor Coffee មានមោទនភាព និងកាប្ដេជ្ញាខ្ពស់ ក្នុង កាអភិវឌ្ឍខ្លួនទៅមុខជានិច្ច៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Related Posts