ក្រុមហ៊ុនឆ្នោតមហាសំណាង សហការជាមួយ វីងដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជន

ភ្នំពេញ៖ កាន់តែងាយ កាន់តែជិតបង្កើយ និងកាន់តែពិសេសទៀតហើយ ជាមួយឆ្នោតមហាសំណាង ផ្តល់ជូន អតិថិជនរបស់ខ្លួន ដោយក្រុមហ៊ុន បានសហការដៃគូរ ជាមួយនិងក្រុមហ៊ុនវីងដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជនក្នុងការបញ្ជូលលុយដោយ មិនគិតថ្លៃសេវាដើម្បីចាក់ឆ្នោតមហាសំណាង។

ក្រុមហ៊ុនឆ្នោតមហាសំណាង គឺជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់ និងធំជាងគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជា ដោយយល់ឃើញអំពី វិសាលភាពបណ្តាញគ្របដណ្តប់ របស់ក្រុមហ៊ុនវីង ទើបខ្លួនសម្រេចធ្វើជាដៃគូរ សហការដើម្បីផ្តល់ឪកាសកាន់តែ ច្រើនថែមទៀតដល់ បងប្អូនពុកម៉ែង ដែលចង់ធ្វើការចាក់ឆ្នោតមហាសំណាង។ ឥឡូវនេះវាស្ថិតក្នុងដៃរបស់បងប្អូនពុកម៉ែបងប្អូនហើយ សម្រាប់ភ្នាក់ងារលក់ ដែលមានទូរស័ទ្ទស្មានហ្វូន គឺអាចលេងដោយមានសុវត្តិភាព និងកាន់តែងាយស្រួល។

តំណាងក្រុមហ៊ុនឆ្នោតមហាសំណាង បានថ្លែងអោយដឹងថា៖ «ឥឡូវនេះក្រុមហ៊ុនឆ្នោតមហាសំណាង បានចាប់ដៃគូរជាមួយ ក្រុមហ៊ុនវីង (Wing)ដើម្បីផ្តល់ភាពងាយស្រួល ទៅដល់ភ្នាក់ងារលក់និងអតិថិជន របស់យើងផងដែរ។ ចាប់ពីពេលនេះតទៅភ្នាក់ងារលក់ និងអតិថិជនអាចបញ្ចូលលុយ តាមគណនីវីងបានដោយឥតគិតថ្លៃ ដើម្បីធ្វើការចាក់ឆ្នោតផ្សង សំណាង ដូច្នេះពុកម៉ែបងប្អូនគ្រាន់ មានគណនីវីង និងធ្វើការបញ្ចូលទឹកប្រាក់ ក្នុងកម្មវិធីឆ្នោត មហាសំណាងបន្ទាប់ គឺអាចចាក់ឆ្នើត មហាសំណាងដោយគ្មាន ការគិតកម្រៃសេវាបញ្ចូលលុយឡើយ។

អ្នកស្រី មាន ស្រីម៉ៅ តំណាងក្រុមហ៊ុនវីង បានអោយដឹងថារាល់អតិថិជន ក៏ដូចជាភ្នាក់ងាររបស់ក្រុមហ៊ុនឆ្នោត មហាសំណាង ទាំងអស់គឺ អាចបើកនូវគណនីវីងដោយឥតគិតថ្លៃ ចាប់ពីពេលនេះទៅ។

អ្នកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «ការចាប់ដៃគូរសហការនេះ គឺយើងចង់បង្កភាពងាយស្រួល ដល់អតិថិជន និងតំណាងឆ្នោតមហា សំណាងទាំង ក្នុងការទូរទាត់សាច់ប្រាក់ នៅពេលដែលពួកគាត់ធ្វើការ ចាក់ឆ្នោតផ្សងសំណាងដោយគ្មាន ការគិតសេវាអ្វីឡើយ»។

សូមបងប្អូនពុកម៉ែ និងរាល់អតិថិជនទាំងអស់ទស្សនា នូវវីដេអូខ្លីនៅលើទំព័រហ្វេសប៊ុក ដើម្បីដឹងអំពីរបៀបនៃការប្រើប្រាស់ https://www.facebook.com/KTVLottery/

សូមបញ្ចាក់ថា៖ រាល់ការបញ្ចូលទឹកប្រាក់ចាក់ឆ្នោត ផ្សងសំណាងជាមួយនិងឆ្នោត មហាសំណាងតាមរយះគណីយវីង គឺមិនអស់ថ្លៃសេវាកម្មនោះទេ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 070 235 235 / 099 235 235៕