អតិថិជន ខេត្តពោធិ៍សាត់ មានសំណាងឈ្នះ រង្វាន់ធំម៉ូតូ Zoomer X ស៊េរី២០១៨ ពីឆ្នោតមហាសំណាង

ឈ្នះទៀតហើយ អ្នកពោធិ៍សាត់ គឺឈ្នះតាំងពីកម្មវីធី សប្តាហ៍មហាសំណាងវគ្គមួយ កាលពីពេលថ្មីៗនេះ នូវទឹកប្រាក់១ពាន់ដុល្លារ តែឥឡូវនេះ គឺឈ្នះនូវរង្វាន់ធំនូវម៉ូតូ Zoomer X ស៊េរី២០១៨ ដ៏ថ្មីស្រឡាង ពីកម្មវិធីសប្តាហ៍មហាសំណាងវគ្គ២ របស់ឆ្នោតមហាសំណាង។

បងស្រី ក្រេន ង៉ែត ជាកសិករមកពីភូមិទួលត្បែង ស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺជាអតិថិជន ដែលបានឈ្នះ នូវរង្វាន់ធំម៉ូតូ១គ្រឿង ពីកម្មវិធីសប្តាហ៍មហាសំណាងវគ្គ២ របស់ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

បងស្រីបានមានប្រសាសន៍ ទាំងក្តីត្រេកអរយ៉ាងដូច្នេះថា “ខ្ញុំដឹងដំណឹងថាខ្ញុំឈ្នះ នេះតាមរយៈអ្នកតំណាងឆ្នោត ហើយខ្ញុំពិតជាមាន ក្តីសប្បាយរីករាយខ្លាំងណាស់ ហើយខ្ញុំមិននឹកស្មានថា​ ខ្ញុំឈ្នះបាននូវរង្វាន់ ម៉ូតូយ៉ាងដូច្នេះសោះ។ អញ្ចឹងខ្ញុំចង់ប្រាប់ ដល់បងប្អូនយើងថា បើចង់ឈ្នះម៉ូតូដូចខ្ញុំ ដោយគ្រាន់តែចំណាយលុយ តិចតួចបំផុត ដើម្បីចាក់ឆ្នោតមហាសំណាង ដែលនៅក្បែរៗផ្ទះ” ។

តំណាងក្រុមហ៊ុនឆ្នោត មហាសំណាង បានអះអាងថា រង្វាន់ធំទាំងនេះ គឺផ្តល់ជូនពិតៗ ដល់គ្រប់អតិថិជន បើទោះជាលេខ ដែលចាក់ត្រូវឬខុសក៏ដោយ គឺអតិថិជន គ្រាន់តែរក្សាចុងកន្ទុយសន្លឹក ដែលខ្លួនចាក់រួចនោះ ដើម្បីទុកផ្ទៀងផ្សងសំណាង ជាមួយនិងរង្វាន់ធំម្តងទៀត ប្រចាំសប្ដាហ៍ ។
រាល់អតិថិជនដែលមានសំណាងឈ្នះ​ គឺមានជម្រើសក្នុងការរើស នូវរង្វាន់ធំរបស់ខ្លួន មានដូចជាម៉ូតូ Honda Dream ស៊េរីឆ្នាំ២០១៧ ម៉ូតូ Scoopy ស៊េរីឆ្នាំ២០១៨ និងម៉ូតូ Zoomer X ស៊េរីឆ្នាំ២០១៨ ។

ឆាប់រួសរាន់ឡើង រង្វាន់ធំបន្ទាប់នឹងត្រូវធ្វើការចាប់រង្វាន់ នារាត្រីថ្ងៃសុក្រយប់នេះ វេលាម៉ោង ៨:00យប់ តាមរយៈទំព័រហ្វេសប៊ុកផេក KTV Lottery ដូច្នេះសូមពុកម៉ែបងប្អូន កុំភ្លេចអញ្ចើញរួសរាន់ ទៅជាវឆ្នោតមហាសំណាង ដែលនៅជិតផ្ទះ ចាប់ពីពេលនេះតទៅ ដើម្បីមានឱកាស ឈ្នះនូវរង្វាន់ធំរៀងរាល់សប្ដាហ៍ ទាំងនេះរហូតដល់ដំណាច់ ឆ្នាំ២០១៧នេះ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 070 235 235 / 099 235 235 ៕