អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុនឆ្នោតមហាសំណាង បាននាំមកនូវការប្រកួត ប្រដាល់អន្តរជាតិ ទឹកច្រើន ឈ្នះច្រើន មានរហូតដល់២៣ទឹក

កាន់តែប្លែក កាន់តែចម្លែកអារម្មណ៍ទៀតហើយ​ សម្រាប់ពុកម៉ែបងប្អូន ដែលនិយមជាមួយ និងការទស្សនាការប្រដាល់ ឥឡូវនេះក្រុមហ៊ុនឆ្នោតមហាសំណាង បានពាំនាំមកនូវការប្រដាល់ ជាលក្ខណៈអន្តរជាតិ ដែលមានរហូតទៅដល់ ២៣ទឹក ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តប្រដាល់នានា នៅជុំវិញពិភពលោក។

តាមធម្មតាការប្រកួតប្រដាល់ នៅលើពិភពលោកគឺធ្វើឡើង តែចំនួន១២ទឹក ហើយការប្រកួតកុនខ្មែរ ក៏ធ្វើឡើងត្រឹម៥ទឹកតែប៉ុណ្ណោះ តែឥឡូវនេះក្រុមហ៊ុនឆ្នោត មហាសំណាង ដែលជាក្រុមហ៊ុនស្របច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា បានពាំនាំ នូវទស្សនីយភាពប្រដាល់ ជាលក្ខណៈអន្តរជាតិ ដ៏ប្លែកខុសគេមួយរហូត ទៅដល់ចំនួន២៣ទឹក គឺជាការប្រកួតទឹកច្រើនឈ្នះច្រើន។

នេះគឺជាជំនួបដ៏អស្ចារ្យក្នុងប្រវត្តិ ប្រដាល់រវាងកីឡាករ កែងមិនប្រណី មុខមាំ វង្ស ណយ ជាមួយកីឡាករ មកពីប្រទេសបារាំង ម៉ាញ្ញ៉ាគ័រ ដែលនឹងត្រូវប្រកួត​ ស៊ីសាច់ហុតឈាម ដើម្បីដណ្តើមយកជ័យជំនះ នៃការប្រកួតទឹកច្រើន ឈ្នះច្រើននេះ។

សូមបញ្ជាក់ថាការប្រកួតនេះ គឺគ្រាន់តែជាការបង្កើតកម្មវិធីសប្បាយៗ និងជាការកំដរអារម្មណ៍ ជូនពុកម៉ែបងប្អូនតែប៉ុណ្ណោះ ព្រោះថាការប្រកួតនេះ មិនមែនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស របស់សហព័ន្ឋប្រដាល់កម្ពុជា និងគ្មានបំណងផ្សេងនោះទេ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 070 235 235 / 099 235 235៕

 

 

 

 

 

 

 

 

Related Posts