អចលនទ្រព្យ អត្ថបទពាណិជ្ជកម្ម

គម្រោងភូមិឋានសំណាង​ ចុះអនុស្សាណៈជាមួយរូបិយប័ណ្ណ one coin

ម្ចាស់គម្រោងភូមិឋានសំណាងខេត្តសៀមរាប ចុះអនុស្សាណៈសហការជាមួយ រូបិយប័ណ្ណ one coin ប្រកបដោយភាពជោគជ័យ ដែលធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ  ហើយតំណាង គម្រោងខាងលើបញ្ជាក់ថា ថ្វីបើប្រទេសកម្ពុជា មិនទាន់ប្រើប្រាស់រូបិយប័ណ្ណ one coin ទូលាយក៏ដោយ ប៉ុន្តែនៅលើពិភពលោកមានចំនួន ១៩៥ ប្រទេស កំពុងតែចរាចររូបិយប័ណ្ណ one coin និងមានសមាជិកចំនួនជាង ៣លាននាក់ កំពុងតែប្រើប្រាស់ផ្ទេរលុយ តាមទូរស័ព្ទហើយ។

លោក ឡាយ សំណាងម្ចាស់ភូមិឋានសំណាង បានថ្លែងថា កិច្ចព្រមព្រៀងរវាងរូបិយប័ណ្ណ one coin នេះអាចជួយគ្នាទៅវិញទៅមក ហើយអាចឲ្យពលករនៅក្រៅប្រទេស ចង់ទិញអចលនទ្រព្យ និងលំនៅឋាន ចង់មានបណ្ណកម្មសិទ្ធិ ត្រឹមត្រូវ ហើយនេះជាមធ្យោបាយ ល្អចំពោះពលករខ្មែរ និងអតិថិជនទុទៅផងដែរ។

លោកបានលើកឡើងថា នេះជាលើកទីមួយហើយ ដែលគម្រោងលោកប្រើប្រាស់លើវិស័យ អចលនទ្រព្យដោយប្រើប្រាស់ លុយអេឡិចត្រូនិក (ប្រព័ន្ធអេឡិចត្រូនិក) ហើយសម្រួលដល់ប្រជាពលរដ្ឋ ដែលមានរូបិយប័ណ្ណ one coin ហើយចាយមិនកើតអាចទិញដី បង់ត្រឹមតម្លៃពាក់កណ្តាលសិនស្មោះ ៥០%មុន ក្រុមហ៊ុននឹងផ្ទេរកម្មសិទ្ធិ លើអចលនទ្រព្យភ្លាមៗ។

លោកបានបញ្ជាក់ទៀតថា ការវិនិយោគលើប្រព័ន្ធអេឡិចត្រូនិក គឺស្របពេលដែលពិភពលោក កំពុងតែប្រើប្រាស់ ដែលងាយស្រួលជាងប្រើលុយសុទ្ធ គ្មានហានិភ័យ ហើយគម្រោងភូមិឋានសំណាង នឹងពិចារណាលើការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាថ្មីទៀត បើសិនជាអាចជួយសម្រួល ដល់ការធ្វើពាណិជ្ជកម្មនិងវិនិយោគ៕

 

 

 

 

 

 

 

 

Related Posts