លោកឧកញ៉ា​ ទៀ វិចិត្រ ឧបត្ថម្ភ ១ពាន់ដុល្លារ ដល់អ្នកជំងឺស្រីម្នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក លោកឧកញ៉ា​ ទៀ វិចិត្រ បានឧបត្ថម្ភថវិកា ជូនដល់ស្ត្រីម្នាក់ ដែលកំពុងសម្រាកព្យាបាលអំងឺ នាមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នូវថវិកា ១ពាន់ដុល្លារអាមេរិក ដើម្បីជួយសម្រួល ដល់ការលំបាក់ ។

ថវិកានេះ ត្រូវបានតំណាង របស់លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកទៅប្រគល់ជូន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីលោកឧកញ៉ា បានទទួលដំណឹងថា ស្តី្ររូបនេះ មានជម្ងឺប្រចាំកាយជាយូរឆ្នាំមកហើយ ខ្វះខាតថវិកាព្យាបាល ដោយសារតែជីវភាពក្រីក្រលំបាក់ ហើយក្រុមគ្រូួសារ កូនចៅក៏គ្មានលទ្ធភាពដែរ ។

ស្ត្រីដែលទទួលបាន ថវិកា ពី លោកឧកញ៉ា ទៀ វិចិត្រ មានទីលំនៅអូរ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បើតាមការរៀបរាប់ របស់កូនចៅបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ គាត់មានអាការៈហើមនៅត្រង់ ក ខ្លាំង ពិបាកដកដង្ហើម សំរាន្តមិនបាន ពិបាកទាំងហូបបាយ នឹងហូបទឹកមិនចូល ព្រមទាំង និយាយ មិនចេញផងដែរ ។

លោកឧកញ៉ា ទៀ វិចិត្រ​ បានមានប្រសាសន៍ថា “ការផ្តល់ជំនួយ១ពាន់ដុល្លារនេះ គឺជាផ្នែកមួយ ជួយរំលែកការលំបាក ដល់ស្ត្រីអ្នកជម្ងឺខាងលើ សម្រាប់ព្យាបាលជម្ងឺបន្ត”​ ។

ក្នុងនោះ ក្រោយទទួលបានថវិកា ឧបត្ថម្ភពីលោកឧកញ៉ា ទៀ វិចិត្រ ស្ត្រីអ្នកជម្ងឺត្រូវបាន ក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ព្រះកេតុមាលា ភ្នំពេញហើយ ដោយសារតែអាការៈ ជម្ងឺធ្ងន់ធ្ងរ មន្ទីរពេទ្យខេត្ត មិនអាចទទួលព្យាបាលបាន៕