អចលនទ្រព្យ

ផ្ទះវីឡាភ្លោះ ប្រភេទថ្មី សាគូរ៉ា របស់អ័រគីដេវីឡា បើកលក់ហើយ!!

ភ្នំពេញ៖ បន្ទាប់ពីមានអតិថិជនយ៉ាងច្រើន ដែលតែងតែបានគាំទ្រ គម្រោង អ័រគីដេវីឡា ដឹបូតានិចស៊ីធី (ខណ្ឌជ្រោយចង្វារ) ​តាំងពីពេលសម្ពោធបើកលក់ មកដល់ពេលនេះ, យើងសង្កេតឃើញថា ប្រភេទផ្ទះវីឡាសាគូរ៉ា មានការពេញចិត្តពីអតិថិជនភាគច្រើន ដោយពួកគាត់តែងប្រាថ្នា ចង់បានជាប្រភេទផ្ទះភ្លោះ ដែលអាចសល់ដីនៅម្ខាងនៃផ្ទះ មានភាពងាយស្រួលរស់នៅនោះ។ ឥឡូវនេះ ក្រុមហ៊ុនបានសម្រេចរៀបចំគម្រោង អោយមានជា ប្រភេទផ្ទះវីឡាភ្លោះថ្មីនេះឡើង ជាមួយតំលៃយ៉ាងសមរម្យ  ដែលពុំធ្លាប់មានពីមុនមក ដើម្បីស្របទៅតាមការចង់បាន របស់អតិថិជន។

គម្រោង អ័រគីដេវីឡា ដឹបូតានិចស៊ីធី តែងតែទទួលបាន​ ការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់អតិថិជន ពីព្រោះ គម្រោងមួយនេះត្រូវបានរៀបចំឡើង នៅលើផ្ទៃដីជាង 160 ហិចតា រួមមានសាលារៀនខ្នាតអន្តរជាតិ ផ្សារទំនើបធំៗ អមដោយសួនធម្មជាតិប៊ូតានិច ជាមួយវីឡាគ្រប់ប្រភេទដូចជា វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល ផ្ទះប្រកបអាជីវកម្ម និងដីឡូត៍ ផងដែរ ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំង នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ នៅជុំវិញគម្រោងនេះ ​ព័ទ្ធទៅដោយគម្រោងទីក្រុងរណបធំៗ ដូចជា គម្រោងទីក្រុងរណបជ្រោយចង្វារ និងគម្រោងទីក្រុងរណប របស់ក្រុមហ៊ុន LYP Group ផងដែរ។ ក្រៅពីនោះគម្រោងដឹបូតានិចស៊ីធី ​ក៏ស្ថិតនៅអមសងខាង ទន្លេមេគង្គ និងទន្លេសាប ដែលអំណោយផលដល់ល្អ សម្រាប់ការរស់នៅ និងប្រកបរបរអាជីវកម្ម។

ប្រញ៉ាប់ឡើង ចំនួនផ្ទះនៃការបើកលក់នេះមានកំណត់ ដូច្នេះសូមអញ្ជើញអតិថិជន មកសាកសួរព័ត៌មាន ឬធ្វើការកក់ ​នៅការិយាល័យលក់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ 6អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ (ចំងាយពីស្ពានជ្រោយចង្វារ 7គីឡូម៉ែត្រ) ក៏ដូចជាទទួលយកនូវការបញ្ចុះតម្លៃ ឱកាសប្រូមិសិនពិសេសៗ ពីក្រុមហ៊ុនអ័រគីដេវីឡា ដឹបូតានិចស៊ីធី។  ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ 085 999 809 រឺ 098 733 333. Facebook: https://www.facebook.com/orkidevilla/?ref=br_rs

Related Posts