តែពីរយប់សោះ ស្រាបៀរកម្ពុជា ចែករង្វាន់ច្រើនដល់ថ្នាក់ហ្នឹង!

ប៉ោយប៉ែត៖ ត្រឹមតែពីរយប់ថ្ងៃទី២០ និង ២១ ខែមករា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍តន្ត្រីទេសចរណ៍ ស្រាបៀរកម្ពុជា នៅបរិវេណដីឡូត៍រដ្ឋស្រ៊ាង ក្រុងប៉ោយប៉ែត ស្រាបៀរកម្ពុជាបានរកឃើញ អ្នកឈ្នះរង្វាន់ដ៏អស្ចារ្យ រហូតដល់ទៅ ១៥នាក់ ។ ក្នុងនោះមានអ្នកឈ្នះរង្វាន់ធំ ១,០០០០ដុល្លាម្នាក់ អ្នកឈ្នះរង្វាន់ទឹកប្រាក់ ១,០០០ដុល្លារ ១៣នាក់ និងអ្នកឈ្នះរង្វាន់ដំណើរកំសាន្ត ទៅកាន់ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួតរបស់ក្រុម Manchester City ដោយផ្ទាល់ចំនួនម្នាក់។

អ្នកឈ្នះរង្វាន់ដ៏អស្ចារ្យទាំង ១៥នាក់បានជាវស្រាបៀរកម្ពុជា ដើម្បីពិសាក្នុងពេលចូលរួម ទស្សនាតន្ត្រីទេសចរណ៍ស្រាបៀរកម្ពុជា ហើយក៏បានឈ្នះរង្វាន់ភ្លាមៗ ពេលដែលពួកគាត់គាស់ក្រវិលកំប៉ុង ស្រាបៀរកម្ពុជា ។

គួរបញ្ចាក់ផងដែរថា ស្រាបៀរកម្ពុជា ផ្តល់រង្វាន់ជូនអតិថិជនជាប្រាក់សុទ្ធ ១,០០០ ដុល្លារ រហូតដល់ ១០,០០០ ដុល្លារ ដែលសរុបជាទឹកប្រាក់ ១លានដុល្លារ ជារៀងរាល់ខែ៕