Uncategorized

តើការគ្រប់គ្រងធនធានមនុស្ស​ នៅក្នុងក្រុមហ៊ុន គេធ្វើអ្វីខ្លះ?

ក្រុមហ៊ុនមួយ ដែលរីកចម្រើនកាន់តែធំ និងមានបុគ្គលិកតែច្រើនឡើងៗ ការគ្រប់គ្រងធនធានមនុស្ស កាន់តែសំខាន់ទៅៗ ហើយម្ចាស់អាជីវកម្ម គ្នានពេល មកធ្វើវា ព្រោះការងារច្រើន ។ ម្ខាស់អាជីវកម្មមួយចំនួន ចង់ឲ្យមានបុគ្គលិកផ្នែក ធនធានមនុស្ស ធ្វើការជំនួសខ្លួន ប៉ុន្តែអ្នកខ្លះមិនដឹងថា តើការងារគ្រប់គ្រង ធនធានមនុស្ស នៅក្នុងក្រុមហ៊ុនមួយ ត្រូវមានតួនាទីសំខាន់ៗអ្វីខ្លះ ?

តាមលោក ងួន ប៊ុននិត អគ្គនាយក ក្រុមហ៊ុន អាយឌា ផ្លាស ( Idea Plus Co., Ltd.) បានលើកឡើងថា អ្នកគ្រប់គ្រងធនធានមនុស្ស នៅក្នុងក្រុមហ៊ុនមួយ ត្រូវមានតួនាទី ដូចខាងក្រោម ៖
1-    បង្កើតវប្បធម៌ក្រុមហ៊ុន និងច្បាប់វិន័យផ្សេងៗ
2-    បែងចែកទួនាទី និងភារកិច្ច
3-    ជ្រើសរើសមនុស្សឲ្យបានល្អ
4-    រៀបចំធនធានមនុស្ស និងផ្តល់ប្រាក់បៀវត្សរ៍
5-    វាយតម្លៃលទ្ធផលការងារ លើកទឹក និងថែរក្សាមនុស្សល្អ
6-    ហ្វឹកហ្វឺន និងអភិវឌ្ឍមនុស្ស ឲ្យកាន់តែខ្លាំង ។

ដើម្បីឲ្យកាន់តែច្បាស់នូវតួនាទី ទាំងអស់នេះ ក្រុមហ៊ុន អាយឌា ផ្លាស ( Idea Plus Co., Ltd.) បានរៀនចំវគ្គសិក្សាជំនាញ មួយស្តីពី “ការគ្រប់គ្រងធនធានមនុស្ស សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម” ។

អ្នកសិក្សាទទួលបានជំនាញ៖
1-    ជំនាញបង្កើតវប្បធម៌ក្រុមហ៊ុន និងច្បាប់វិន័យផ្សេងៗ
–     កំណត់គោលដៅ និងលក្ខណៈពិសេស របស់ស្ថាបន (ទស្សនវិស័យ និងបេសកកម្ម)
–     រៀបចំចិត្តគំនិត និងទង្វើដែលបុគ្គលិក ត្រូវប្រតិបត្តិប្រចាំថ្ងៃ ដើម្បីមានផលិតភាពខ្ពស់
–    រៀបចំការគ្រប់គ្រងស្ថាប័ន​ ដោយយកច្បាប់ជាធំ មិនមែនបុគ្គលជាធំ ដើម្បីស្ថាបនអាចដំណើរការបាន មិនអាស្រ័យលើមនុស្សម្នាក់

2-   ជំនាញបែងចែកទួនាទី និងភារកិច្ច
–     រៀបចំរចនាសម្ព័ន្ធការងារ ដែលជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងការងារជាប្រព័ន្ធមានប្រសិទ្ធភាពខ្ពស់
–     ការបែងចែកការងារ ដល់បុគ្គលិកច្បាស់លាស់ នាំឲ្យមានការទទួលខុសត្រូវ ការងារខ្ពស់ និងផលិតភាពខ្ពស់
–     បុគ្គលិកខិតខំធ្វើការងារ ដើម្បីស្នាដៃរៀងៗខ្លួន ។

3-   ជំនាញជ្រើសរើស មនុស្សឲ្យបានល្អ
–    ដំណើរការ នៃការជ្រើសរើសបុគ្គលិក
–    របៀបសម្ភាសន៍ ដែលមានប្រសិទ្ធភាពខ្ពស់ និងទទួលបានបុគ្គលិកល្អ
–    ចំណុចសំខាន់ៗ ក្នុងការវិនិច្ឆ័យមនុស្ស ដែលអាចជ្រើសរើសមកធ្វើការបាន ទទួលលទ្ធផលការងារល្អ

4-   ជំនាញរៀបចំ ធនធានមនុស្ស និងផ្តល់ប្រាក់បៀវត្សរ៍
–    រៀបចំឲ្យត្រូវតាមទីកន្លែង និងជំនាញ របស់មនុស្សម្នាក់ៗ
–    ការៀបចំតារាងប្រាក់បៀវត្សរ៍ (Salary Scale ) ដែលមានប្រសិទ្ធភាព

4-   ជំនាញវាយតម្លៃលទ្ធផលការងារ លើកទឹក និងថែរក្សាមនុស្សល្អ
–     ការកំណត់សូចនាករណ៍វាស់វែង (KPI) លទ្ធផលការងាររបស់បុគ្គលិក ដ៏មានប្រសិទ្ធភាព
–     របៀបលើកទឹកចិត្តបុគ្គលិក ដោយយោងលើលទ្ធផលការងារ ដែលបានវាស់វែងហើយ
–     រូបមន្ត ដើម្បីរក្សាមនុស្សល្អ នៅធ្វើការជាមួយ

5-   ជំនាញហ្វឹកហ្វឺន និងអភិវឌ្ឍមនុស្ស ឲ្យកាន់តែខ្លាំង
–    របៀបស្វែងរកតម្រូវការហ្វឹកហ្វឺនក្នុងស្ថាបន (TNA)
–    របៀបហ្វឹកហ្វឺនបុគ្គលិកដែលមានប្រសិទ្ធភាពខ្ពស់បំផុត ។

សិក្សាជំនាញពិត ពីការអនុវត្តជាក់ស្តែង និងទទួលបានឯកសារទម្រង់គំរូ ទាក់ទងនឹងការគ្រប់គ្រងធនធានមនុស្ស (គោលការណ៍ និងនីតិវិធី) ដែលមិនអាចរកបាន នៅកន្លែងផ្សេង យកទៅអនុវត្តក្នុងស្ថាបនរបស់ខ្លួន ។

ទីតាំងសិក្សា នៅក្រុមហ៊ុន អាយឌា ផ្លាស (ទួលគោក ភ្នំពេញ) ថ្ងៃទី ១២ – ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ ដោយ លោក ងួន ប៊ុននិត​ ។
–    ស្ថាបនិក និងអគ្គនាយក ក្រុមហ៊ុន អាយឌា ផ្លាស
–    ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល អនាគត ហិរញ្ញវត្ថ ម.ក
–    មានបទពិសោធន៍ ជាង ១០ឆ្នាំ ក្នុងការងារគ្រប់គ្រងធនធានមនុស្ស និងអាជីវកម្ម ។

តម្លៃចូលរួម៖
–    ១៩៩ ដុល្លារ / ១នាក់ សម្រាប់ ១៥ នាក់ ដំបូង
–     ផុតពីនេះ តម្លៃពេញ ២៩៩ ដុល្លារ ! កន្លែងមានកំណត់ ។

ប្រញាប់ចុះឈ្មោះឥឡូវនេះ  សូមទាក់ទង 098 24 04 59 / 070 666 419  ឬមកកាន់ទីតាំងស្ថិតនៅផ្ទះលេខ ៩២AB (KEY Real Estate) ផ្លូវ ២៨៩ សង្កាត់ បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។ មិនពេញចិត្តជូនប្រាក់វិញ ១០០% !!!

 

 

Related Posts