Tiger Street Football Festival 2018 មណ្ឌលកំពង់ស្ពឺពិតស្វិតស្វាញមិនចាញ់មណ្ឌលដ៏ទៃទេ     

ខេត្តកំពង់ស្ពឺ៖ ក្រោយពិធីបើកការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 វគ្គជម្រុះមណ្ឌលទី២ នៅដីឡូឳញ៉ា ឈួន កំសាន្ត ទីរួមខេត្តកំពង់ស្ពឺ ដែលមាន៣៥ក្រុម ចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញ មិនចាញ់មណ្ឌលដទៃនោះទេ បើទោះបីជានេះជា បទពិសោធន៍ដំបូង សម្រាប់អ្នកខេត្តកំពង់ស្ពឺក៏ដោយ ។ ម្យ៉ាង ក្រុមននីមួយៗសុទ្ធតែ មានបំណង់ចង់ដណ្តើម យកជ័យជំនះ ដើម្បីទទួលបានរង្វាន់យ៉ាងច្រើន ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដោយជើងឯកប្រចាំ មណ្ឌលកំពង់ស្ពឺនេះទទួលបាន ១០០០$ និងស្រាបៀរថៃហ្គ័រ១០កេះ, លេខ២ទទួលបាន ៥០០$ ស្រាបៀរថៃហ្គ័រ១០កេះ, និងលេខ ៣ បាន៣០០$ ស្រាបៀរថៃហ្គ័រ៥កេះ, និង លេខ៤ ទទួលបាន១៥០$ និងស្រាបៀរថៃហ្គ័រ៥កេះផងដែរ ។

ទន្ទឹមនិងនេះក្រុមទាំងសុទ្ធតែ ចង់ក្លាយជាម្ចាស់ជើងឯក ប្រចាំតំបន់របស់ខ្លួន ដើម្បីអាចទទួលបានសិទ្ធិ ទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត បន្តទៀតនៅរាជធានីភ្នំពេញ នាថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ និងជាពិសេសមានឱកាស ជួបផ្ទាល់ជាមួយកំពូលតារា បាល់ទាត់អន្តរជាតិ Ryan Giggs ខណៈដែរមណ្ឌលថ្មីមួយនេះ ជ្រើសយកជើងខ្លាំង តែ៣ក្រុមប៉ុណ្ណោះ ។

សូមបញ្ជាក់ថា មណ្ឌលកំពង់ស្ពឺនេះ គឺជាលើកដំបូងដែលក្រុមការងារ Tiger Street Football Festival 2018 បានមករៀបចំការប្រកួត ដើម្បីចូលរួមចំណែកក្នុងការលើក កម្ពស់សកម្មភាពកីឡា ក៏ដូចជាវេទិកាមួយសម្រាប់ កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យ កីឡាបាល់ទាត់ បានបង្ហាញនូវទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗ នៃការប្រកួត។

ដូចច្នេះសូមតាមដាន ទាំងអស់គ្នាបន្តទៀត ថាតើក្រុមណាខ្លះអាចបំបែក កញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ថាប់ របស់ក្រុមហ៊ុនថៃហ្គ័រ និងទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត នៅភ្នំពេញថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ ។

ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival ២០១៨ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018 ៕