អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុនគង់ នួន គ្រុប នាំចូលសំបកម៉ូតូក្រឡាថ្មី ss 560 MB67 និង MB86

ភ្នំពេញ៖ ក្រុមហ៊ុន គង់ នួន គ្រុប បាននាំចូល និងលក់ចែកចាយនូវ សំបកកង់ម៉ូតូក្រឡាថ្មី ss 560 MB67 និងMB86 បន្ថែមទៀត ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ។

លោកឧកញ៉ា គង់នួន ដែលជាអគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប បានបញ្ជាក់ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ក្នុងសិក្ខាសាលាស្ដីពី ផលិតផលសំបកកង់ និងពោះវៀនម៉ូតូ អាយ អា ស៊ី ថា ឆ្លងកាត់រយៈពេលជាង២៤ឆ្នាំ កន្លងមកហើយ ដែលក្រុមហ៊ុន គង់ នួនគ្រុបបានកំពុងនាំចូល និងចែកចាយដាច់មុខ នូវផលិតផលសំបក់កង់ម៉ូតូម៉ាក់ IRC ជាច្រើនប្រភេទមកកម្ពុជា ដោយទទួលការគាំទ្រ ពីសំណាក់ពលរដ្ឋដ៏ច្រើនកុះករ ។

លោកបន្តថា កន្លងមកមានការលួចនាំចូល តាមច្រករបៀងបំពានសិទ្ធផ្ដាច់មុខ និងបាននាំចូលផលិតផល សំបកកង់ម៉ូតូម៉ាក់ RIC ក្លែងក្លាយ ប៉ុន្តែពេលនោះត្រូវបានពលរដ្ឋដឹង និងចូលរួមកំចាត់ចោល ប្រកដោយជោគជ័យ ។

លោកឧកញ៉ាបានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់រោងចក្រ Inoue Rubber ( Thailand) Public Company Limited កាន់តែប្រសើរឡើង នូវសំបកកង់ម៉ូតូម៉ាក IRC ខាងផ្នែកបច្ចេកវិទ្យា ទើបធ្វើឲ្យមានគុណភាពខ្ពស់ (ស្វិត )  សម្រាប់នាំមកនូវសុវត្ថិភាព ដល់អ្នកប្រើប្រាស់ផងដែរ ៕

Related Posts