Uncategorized

លោកឧកញ៉ា ទៀ វិចិត្រ នាំយកអណ្តើក១ក្បាលទៀតហើយ ព្រលែងទៅក្នុងសមុទ្រធម្មជាតិវិញ

ព្រះសីហនុ៖​ លោកឧកញ៉ាទៀ វិចិត្រ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានយកសត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលថ្មីទៀតហើយ យកទៅព្រលែង ក្នុងសមុទ្រធម្មជាតិវិញ បន្ទាប់ពីអ្នកនេសាទ ចូលរួមសហការ ប្រគល់ជូនលោកឧកញ៉ា ក្រោយពីនេសាទបាន ដើម្បីរួមចំណែកអភិរក្សសត្វសមុទ្រ ។

ក្នុងនោះឱកាស នាំយកល្មិចទៅព្រលែងនេះដែរ លោក ឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន G.T.V.C បានមានប្រសាសន៍ឲ្យដឹងថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ លោកឧកញ៉ា បានទទួលយកពីអ្នកនេសាទ ដែលនេសាទបានពីសមុទ្រ រួចបាននាំយកមកប្រគល់ជូនលោក ដើម្បីធ្វើការប្រលែង ក្នុងសមុទ្រធម្មជាតិវិញ ។

ក្រោយមានសកម្មភាពចូលរួម ពីអ្នកនេសាទ ក្នុងនោះលោកឧកញ៉ា សម្តែងការអរគុណត្រឡប់វិញ ទៅបងប្អូនអ្នកនេសាទផងដែរ ដែលបានសហការល្អ ។លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋ និងអ្នកនេសាទដទៃទៀត សម្លាប់សត្វល្មិច ឬអណ្តើកសមុទ្រធ្វើជាអាហារ ហើយលោកថា និងបន្តសហការទទួលយក គ្រប់ពេលអ្នកនេសាទ ចាប់បានពីការនេសាទ ដើម្បីយកទៅព្រលែង ឲ្យប្រភេទសត្វទាំងអស់នេះ រស់រានមានជីវិតវិញ សម្រាប់ជួយអភិរក្ស សត្វសមុទ្រកម្រផង និងទុកជាបុណ្យកុសល់ផង៕

 

 

 

 

 

 

Related Posts