Uncategorized

អស្ចារ្យមែន ស្រាបៀរកម្ពុជា រកឃើញ អ្នកទៅអង់គ្លេសប្រាំពីរនាក់ ហើយ!

ភ្នំពេញ៖ស្រាបៀរកម្ពុជា បានរកឃើញអតិថិជន មានសំណាងទៅទស្សនាការ ប្រកួតបាល់ទាត់របស់ក្លឹប Manchester City (Man City) និងដើរកម្សាន្ត នៅប្រទេសអង់គ្លេស ចំនួនប្រាំពីរនាក់ បើគិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ក្នុងចំណោមអតិថិជនទាំងប្រាំពីររូប មានបួននាក់រស់នៅរាជធានីភ្នំពេញ ពីរនាក់មកពីប៉ែលិន  និងម្នាក់ទៀតមកពី ខេត្តបន្ទាយមានជ័យ។

លោក សាន់ រ៉ាដូ អតិថិជនមានសំណាងម្នាក់ ដែលរស់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា លោកគឺអ្នកគាំទ្រក្លឹបបាល់ទាត់ ManCity “ខ្ញុំមិនដែលហ៊ានស្រមៃផងថាបានទៅមើល ការប្រកួតរបស់ManCityនៅអង់គ្លេសដោយផ្ទាល់ និងបានទៅដើរ លេង នៅអឺរ៉ុបអញ្ចឹង។ ខ្ញុំអរមែនទែន!”។

លោក សាន សម្ផស្ស ដែលជានាក់មាន សំណាងម្នាក់ទៀត ក៏បានអោយដឹងដែរថា “ខ្ញុំមានអារម្មណ៍ថារំភើបមែនទែន មិនដែលគិតថាខ្លួនឯងនឹងមានសំណាង បានទៅដើរលេងដល់ចក្រភព អង់គ្លេសនោះទេ ហើយថែមទាំង បានទៅជួប ក្រុមបាល់ទាត់ដ៏ល្បីទៀតផង”។

គួរបញ្ជាក់ផងដែរថា ស្រាបៀរកម្ពុជា បានប្រកាស យុទ្ធនាការណ៍នាំអតិថិជនរបស់ខ្លូនទៅកាន់ប្រទេស អង់គ្លេសសរុប ១០០រង្វាន់ កាលពី ថ្ងៃទី១៥ ខែមករានេះ។ ស្រាបៀរកម្ពុជា បានក្លាយជាដៃគូពាណិជ្ជកម្ម ផ្លូវការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយ Man City ដែលជាក្លឹបបាល់ទាត់ដ៏ធំ និងជោគជ័យមួយ នៅចក្រភពអង់គ្លេស ក្រោមពាក្យស្លោកថា «ដៃគូល្អឥតខ្ចោះ» កាលពីចុងឆ្នាំ២០១៧៕

Related Posts