ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី ១ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៨  ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីចាប់ឆ្នោត ជ័យមង្គលលើកទី ១ រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូន ដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុង ឆ្នាំ ២០១៨ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ   ក្រុមការងារស្រាបៀរអាន់ឆ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនេះ ត្រូវបានរៀបចំឡើង ជាពិសេសសម្រាប់អតិថិជន របស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ យកចិត្តទុកដាក់ខ្ពស់ របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ។ រង្វាន់ដែលបានចាប់ឆ្នោតលើកទី១នេះ  គូស្វាមីភរិយាថ្មីចំនួន ១៥ ដែលមានសំណាងបានឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់សាមុយ គឺ៖លើគេហទំព័រ Facebook Anchor Beer Cambodia

ចំពោះគូស្វាមីដែលមានភ័ព្វ សំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។ ឆ្លុះបញ្ចាំងភាពរីករាយ គ្រប់ពេលជាមួយស្រាបៀរ អាន់ឆ័រ!  ពិសាដោយការទទួលខុសត្រូវ៕