បើកសន្និសីទកាសែត ស្តីពីការប្រកួត  Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

ប៉ោយប៉ែត៖ ប៉ោយប៉ែតគឺជាមណ្ឌលថ្មីមួយសម្រាប់ Tiger Street Football Festival 2018 ដែលកំពុងប្រកួតជម្រុះ ដោយមានក្រុមចូលរួមដល់៥០ក្រុម។ ចំពោះមណ្ឌលថ្មីមួយនេះ ត្រូវធ្វើការប្រកួតត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ដើម្បីស្វែងរកក្រុមជើងខ្លាំង ប្រចាំតំបន់ចំនួន៣ក្រុម ដែលមានលទ្ធភាពបំបែក កញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ នឹងបន្តឡើងទៅលេង នៅវគ្គផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។

ដោយឡែកសម្រាប់ ការប្រកួតពិតជាស្វិតស្វាញ ដោយសារតែក្រុមដាក់ពាក្យ មានចំនួនច្រើន ដូច្នេះ ទើបក្រុមការងារបច្ចេកទេស បានកាត់បន្ថយរយៈពេលនៃការប្រកួត ដោយលេង១ប្រកួត ត្រឹមតែ១០នាទីប៉ុណ្ណោះ ទើបអាចទាន់ពេលវេលា ខណៈដែលការប្រកួត នៅមណ្ឌលផ្សេងប្រើពេល១ប្រកួត ដល់ទៅ១២នាទី។

ទោះបីជាការប្រកួតមានរយៈពេលខ្លី និងមានភាពតានតឹងយ៉ាងណា តែក៏មានការបង្ហាញក្បាច់រាំដ៏ស្រស់ស្អាត និងមានស្តង់លេងហ្គេម កម្សាន្តដើម្បីឈ្នះវត្ថុអនុស្សាវរីយ៍ ជាច្រើនពីស្រាបៀរថៃហ្គ័រទៀតផង។ អ្វីដែលគួឲ្យចាប់អារម្មណ៍នោះគឺអ្នកគាំទ្រនៅមណ្ឌលទី៥នេះមានច្រើនមិនចាញ់មណ្ឌលផ្សេងៗនោះទេ។

សូមបញ្ជាក់ថា ចំពោះប្រាក់រង្វាន់សម្រាប់ មណ្ឌលប៉ោយប៉ែតនេះ ក្រុមចំណាត់ថ្នាក់លេខ១នឹងទទួលបាន ១ ០០០ដុល្លារ និងស្រាបៀរថៃហ្គ័រ១០កេស ក្រុមលេខ២ទទួលបាន ៧០០ដុល្លារ ស្រាបៀរថៃហ្គ័រ៥កេស និងក្រុមលេខ៣ ទទួលបាន ៣៥០ដុល្លារ ស្រាបៀរថៃហ្គ័រ៥កេស និងក្រុមលេខ៤ទទួលបាន១៥០ដុល្លារ ស្រាបៀរថៃហ្គ័រ៥កេស។ តែចំពោះក្រុមបានលេខ៤ ទទួលបានប្រាក់រង្វាន់ ប៉ុន្តែមិនអាចទៅលេងវគ្គផ្ដាច់ព្រ័ត្របានទេ។

សូមបន្តតាមដានទាំងអស់គ្នា ថាតើក្រុមណាមានសមត្ថភាព ក្លាយជាម្ចាស់ជើងប្រចាំ មណ្ឌលប៉ោយប៉ែតនេះ ? ចំពោះព័ត៌មានលម្អិត បន្ថែមអំពី Tiger Street Football Festival 2018  សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ