លោកស្រី​ ភឿង សកុណា ដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាអ្នកបច្ចេក​​ទេស​ អន្តរជាតិលើកទី២៥

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ក្រុមប្រឹក្សា អ្នកបច្ចេកទេសអន្តរជាតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ឬកិច្ចប្រជុំ Consortium international d’appui à l’ITC) បានប្រារព្ធកិច្ចប្រជុំ​ ប្រចាំឆ្នាំលើកទី២៥ ។

កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ខមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ។គួររំលឹកថាកិច្ចប្រជុំនេះ មានសមាសភាពដៃគូអន្តរជាតិ ដែលជាសាលវិទ្យាល័យធំៗមកពី ប្រទេសបារាំង បែលហ្សីក ថៃឡង់ វៀតណាម និងជប៉ុន ។

សាលកវិទ្យាល័យទាំងនោះ នឹងចាប់ដៃគូជាមួយដេប៉ាតឺម៉ង់ នីមួយៗនៃសាលាតិចណូ ដើមី្បជួយពិនិត្យ និងរៀបចំកម្មវិធីសិក្សា ស្របនឹងនិយាមអន្តរជាតិ។ Consortium international d’appui à l’ITC មានសមាជិកពេញសិទ្ធិ និងសមាជិកធម្មតា។ បេក្ខភាពមានសុពលភាព៥ឆ្នាំ។

Consortium international d’appui à l’ITC មានតួនាទីសំខាន់ ក្នុងការរៀបចំ ធ្វើបច្ចុប្បន្នភាព កំណែទម្រង់ ១ដង ក្នុង១ឆ្នាំ ។ ជាទូទៅព្រឹត្តិការណ៍ ដ៏សំខាន់នេះ ត្រូវបានរៀបចំក្នុងខែមីនា នៃឆ្នាំនីមួយៗ ។

លទ្ធផលនៃការពិភាក្សា ជាលក្ខណ:អន្តជាតិនេះ នឹងដាក់ជូនក្រុមប្រឹក្សាភិបាល « Conseil d’administration » ដែលជាស្ថាប័ន​និតិបញ្ញាតិ្តកំពូល ដើមី្បពិនិត្យនិងសម្រេច។ ស្ថាប័នចុងក្រោយនេះ មានរបបប្រជុំ១ដងក្នុង១ឆ្នាំ នៅខែមិថុនា។

សំរាប់ឆ្នាំ២០១៨ គឺជាឆ្នាំពិសេសដែលយើងត្រូវតែ ជ្រើសរើសបេក្ខភាព សំរាប់អាណ្ណត្តិថ្មី។ ម៉្យាងវិញទៀត សាកលវិទ្យាល័យធំៗ លើពិភពលោកផ្តល់ការ យកចិត្តទុកដាក់ លើការស្រាវជ្រាវនិងច្នៃប្រឌិត ដើមី្បឆ្លើយតបទៅនឹងការវិវឌ្ឍ និងតម្រូវការ នៃពិភពផែនដីរបស់យើង ។

ការស្រាវជ្រាវគឺជាសសរស្តំ ដ៏សំខាន់សំរាប់ការបណ្តុះបណ្តាល ថ្នាក់បណ្ឌិតប្រកបដោយគុណភាព នៅសាលាតិចណូ។ រាល់ការសម្រេច របស់ក្រុមប្រឹក្សាភិបាល គឺជាគោលនយោបាយ និងផែនការសកម្មភាព ដែលវិទ្យាស្ថានត្រូវអនុវត្តន៍ ក្នុងឆ្នាំបន្ទាប់៕