តំបន់ទេសចរណ៍ថ្មីមួយទៀត ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ សូមស្វាគមន៍ ភ្ញៀវជាតិ និងអន្តរជាតិ (video)

កសិដ្ឋាន ម៉ាលីសាន សូមស្វាគមន៍ ភ្ញៀវជាតិ និងអន្តរជាតិ ដែលក្លាយជាតំបន់ទេសចរណ៍ថ្មីមួយទៀត ស្ថិតនៅក្នុងខេត្តពោធិ៍សាត់។

ចំការម៉ាលីសាន មានទីតាំងនៅភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយធ្វើដំណើរ ពីភ្នំពេញតាមផ្លូវជាតិលេខ៥ មកដល់ផ្លូវបត់ឆ្វេងចូល អ្នកតាឃ្លាំងមឿង រួចធ្វើដំណើរទៅមុខទៀតដល់ ៣៩គីឡូម៉ែត (ជាប់ដីឧកញ៉ាទ្រីភាព) លោកអ្នកនឹងឃើញស្លាករបង កសិដ្ឋានម៉ាលីសាន។