បុគ្គលិកក្រុមហ៊ុន CBL ចុះជួយកែលម្អ​ សោភ័ណ្ឌភាព វិទ្យាល័យព្រែកឯក

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ទី ២៨ ខែមេសា ឆ្នាំ ២០១៨ បុគ្គលិកក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា (CBL) ដែលមានផលិត ស្រាបៀរដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានចុះជួយកែលម្អ សោភ័ណ្ឌភាព នៃអគារសិក្សាទ្រុឌទ្រោម មួយខ្នងទៀត ជូនសាលាវិទ្យាល័យព្រែកឯក ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកឯក ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សកម្មភាពនេះបានដឹកនាំ ដោយលោក Roland Bala នាយកគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន CBL និងមានការចូលរួមគាំទ្រពី លោកអ៊ុំ សារី ប្រធានការិយាល័យ អប់រំខ័ណ្ឌច្បារអំពៅ លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯង ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យព្រែកឯកជាច្រើន។

ក្នុងឱកាសដ៏ពិសេសនេះ លោក ប៉ាង វិសុទ្ធ នាយកសាលាវិទ្យាល័យព្រែកឯក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកអគ្គនាយកក្រុមហ៊ុន ព្រមទាំងសហការីទាំងអស់ ដែលបានចំណាយថវិកា រួមទាំងកម្លាំងកាយចិត្ត ជួយដល់សាលាឱ្យមានការរីកចំរើន ជាពិសេសបានប្រែក្លាយ បន្ទប់ថ្នាក់រៀននីមួយៗ ទៅជាទីកន្លែងមានបរិយាកាសល្អ គួរចង់សិក្សា ដោយឆ្នាំនេះបានធ្វើការលាបថ្នាំថ្មី នៃអគារសិក្សាមួយខ្នងទៀត ដែលមាន ៥ បន្ទប់ ព្រមទាំងសាងសង់ ផ្លូវប៉េតុងប្រវែង៤៥ម៉ែត្រ សាងសង់ផ្លូវជុំវិញអគារ និងជួសជុលបន្ទប់ទឹកផងដែរ។

ជាមួយគ្នានោះដែរ លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBL បានមានប្រសាសន៍ថា នេះជាឆ្នាំទី៥ ដែលបុគ្គលិកក្រុមហ៊ុន របស់យើងបានចំណាយពេល ចុងសប្តាហ៏ចូលរួម កម្មវិធីកែលម្អសោភ័ណ្ឌភាព នៃអគារសិក្សាសម្រាប់ សិស្សានុសិស្សរបស់យើង។ យុវជនថ្ងៃនេះ ជា អនាគតអ្នកដឹកនាំ នាពេលខាងមុខ ដូច្នេះពូកគាត់ត្រូវត្រៀមខ្លួន ឲ្យល្អសម្រាប់ ការសិក្សារៀនសូត្រ។

ប្អូនស្រី សំរេច មេត្តា តំណាងសិស្សនុសិស្ស នៃសាលាវិទ្យាល័យព្រែកឯក ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ហើយប្តេជ្ញាចិត្តចូលរួមថែទាំ អគារសិក្សា និងសមិទ្ធិផលនានា ព្រមទាំងប្តេជ្ញាចិត្ត ខិតខំរៀនសូត្រ ដើម្បីប្រឡងឲ្យជាប់សញ្ញាប័ត្រ មធ្យមសិក្សាទុតយភូមិ នាពេលខាងមុន។

គួររម្លឹកផងដែរថា គម្រោងកែលម្អ សាលាវិទ្យាល័យព្រែកឯង របស់ក្រុមហ៊ុនផលិត ស្រាបៀរកម្ពុជា (CBL) មានរយៈពេលពីរឆ្នាំ ដែលផ្តល់អត្ថប្រយោជន៏ ដល់សិស្សានុសិស្សប្រមាណ ១៩០០នាក់ ដោយផ្តោតជាចម្បង លើការជួលជុលកែលម្អ អគារសិក្សាចំនួនពីរខ្នង ជួលជុលកែលម្អបន្ទប់សិក្សា កុំព្យូទ័រមួយបន្ទប់ ព្រមទាំងបំពាក់កុំព្យូទ័រ និងម៉ាស៊ីនព្រីន ដាក់ប្រព័ន្ធបណ្តាញលូទឹក ដើម្បីបញ្ជៀសទឹកជន់ នៅពេលភ្លៀងធ្លាក់ កសាងផ្លូវដើរ ពីអគារមួយទៅអគារមួយទៀត និងជួលជុលបន្ទប់ទឹកផងដែរ។

ក្រុមហ៊ុន CBL ដែលជាក្រុមហ៊ុនផលិតស្រាបៀរ គុណភាពលំដាប់ពិភពលោក ដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout តែងតែចូលរួមរាល់សកម្មភាពនានា ក្នុងការអភិវឌ្ឍសហគមន៍ និងផ្ដោតការយកចិត្ដទុកដាក់ ជាពិសេសលើការប្រព្រឹត្ដខ្លួន ជាសហគ្រាសមួយ ដែលមានស្មារតីទទួលខុសត្រូវ ខ្ពស់ចំពោះសង្គមជាតិ៕