Uncategorized

អ្នកបុរាណវិទូចិន រកឃើញអ្នកចម្បាំង ធ្វើអំពីដីឥដ្ឋ សម័យរាជវង្សឈិន ទទួលមរណភាព ក្នុងវ័យ៨២ឆ្នាំ

ចិន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ថា ប្រព័នផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា អ្នកបុរាណវិទូ ជនជាតិចិន ដែលបានរកឃើញ អ្នកចម្បាំងធ្វើអំពីដីឥដ្ឋ Terracotta Warriors លោក Zhao Kangmin បានទទួលមរណភាព ក្នុងវ័យ៨២ឆ្នាំ ។

លោក Zhao  គឺជាអ្នកបុរាណវិទូ​ ដំបូងគេបង្អស់ ដែលបានរកឃើញ បំណែកដី ដែលត្រូវបានរកឃើញ​ ដោយកសិករ នៅក្នុងស្រុក ដែលបានជីក ពីក្នុងអណ្តូង នៅក្នុងឆ្នាំ១៩៧៤ ជាវត្ថុបុរាណ ដែលមានតាំង ពីសម័យរាជវង្សឈិន និងជាលើកដំបូង​ ដែលបានជីក នៅក្នុងតំបន់នេះ ។

កងទ័ពធ្វើអំពីដីឥដ្ឋ មានចំនួន ៨.០០០នាក់ ដែលបានស្ថាបនាឡើង នៅឆ្នាំប្រហែល ២៥០មុនគ.ស នៅក្នុងផ្នូររបស់អធិរាជទី១ របស់ចិន ឈ្មោះថា គិន ស៊ុយហួង គឺជាតំបន់បេតិកភ័ណ្ឌ ពិភពលោក របស់អង្គការ យូនីស្កូ ដែលជាអង្គការ ទាក់ទាញទេសចរណ៍ និងនិមិត្តសញ្ញា នៃសិល្បៈទំនើប និងយោធាបុរាណ របស់ប្រទេសចិន ។

កាសែត People’s Daily បានចុះផ្សាយកាលពីថ្ងៃទី១៨ថា ការទទួលមរណភាព របស់លោក Zhao គឺនៅថ្ងៃទី១៦ ខែឧសភា កន្លងមកនេះ៕

 

 

Related Posts