ហាង Superdry ពង្រីកខ្លួននៅក្នុងប្រទេសកម្ពុជា ដោយបើកសម្ពោធហាងថ្មីនៅផ្សារទំនើបអ៊ីអន សែនសុខ

ម៉ាកសញ្ញាហ្វេសិនដ៏ទាន់សម័យ របស់អង់គ្លេស Superdry បានបន្តការពង្រីកខ្លួន លើទីផ្សារពិភពលោក ដោយការបើកសម្ពោធសាខាថ្មី នៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ នេះគឺជាលើកដំបូង សម្រាប់ម៉ាកសញ្ញា Superdry ដែលទើបតែបង្ហាញខ្លួន នៅលើទឹកដីប្រទេសកម្ពុជា ។

តំបន់សែនសុខ គឺជាតំបន់អភិវឌ្ឍថ្មី របស់រាជធានីភ្នំពេញ និងជាតំបន់សំខាន់ចុងក្រោយរបស់ ប្រជានកម្ពុជាដែលមានចំណូលមធ្យម ហើយកំពុងតែមានភាពរីកចម្រើន និងកំពុងស្វែង រកនូវម៉ាកសញ្ញាថ្មីៗ ដែលបង្ហាញមុខ នៅក្នុងប្រទេសកម្ពុជា។ តំបន់នេះនឹងជាកន្លែងតាំងបង្ហាញ ដ៏អស្ចារ្យមួយសម្រាប់ គ្រប់ផលិតផលថ្មីៗ រួមមានដូចជាហាង Superdry Sport និងម៉ាកសញ្ញាដែលពេញនិយម ផ្សេងៗទៀត ។

«ស្ថិតក្នុងផ្នែកមួយនៃ យុទ្ធសាស្ត្រទីផ្សារ របស់ Super Group ការពង្រីកខ្លួននេះគឺជា ការអភិវឌ្ឍដ៏គួរឲ្យរំភើបរីករាយមួយ និងជាឱកាសដ៏ល្អមួយ ដើម្បីកសាងកេរ្ត៍ឈ្មោះ និងវត្តមាន របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ។  ក្រុមហ៊ុនយើងទន្ទឹងរង់ចាំ ស្វាគមន៍អតិថិជនអញ្ជើញ មកកាន់ហាងថ្មី របស់យើងនៅអ៊ីអនសែនសុខ ដើម្បីទទួលយក បទពិសោធពីគុណភាព និងភាពច្នៃប្រឌិត របស់ផលិតផលSuperdry» ។

ហាងទី១របស់ Superdry Cambodia ស្ថិតនៅក្នុងហាងលេខT014 ជាន់ផ្ទាល់ដី ផ្សារ ទំនើបអ៊ីអនសែនសុខ ផ្លូវលេខ 1003 ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។

ហាងរបស់យើងនឹងបើកសម្ពោធ នៅថ្ងៃទី29 ខែឧសភា ឆ្នាំ2018  ដើម្បីទទួលស្វាគមន៍ អតិថិជនមកទទួលយក បទពិសោធដ៏ថ្មីសន្លាង ពីផលិតផលរបស់ Superdry ហើយភ្ញៀវដែលចូលរួម នឹងបានរីករាយជាមួយនឹងDJ Rapper ព្រមទាំងការទស្សនា ការបង្ហាញម៉ូដដ៏អស្ចារ្យក្នុងកម្មវិធីសម្ពោធ។
លោកអ្នកអាចតាមដានពីកម្មវិធី របស់យើងតាមរយៈទំព័រហ្វេសប៊ុក Superdrycambodia #MySuperdry  #Superdrycambodia  ហាង Superday ថ្មី នឹងបើកនៅថ្ងៃទី29 ខែឧសភា ឆ្នាំ2018។
www.superdry.com
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
Sirinapa S.
sirinapa@jaspal.co.th
t: +662 367-2587