Uncategorized

អម្រឹត ចាប់ផ្តើម រចនាសម្ព័ន្ធ បែបទំនើប នៅក្នុងស្នាក់ការកណ្តាលថ្មី ជួយពង្រីក មុខជំនួញ ក្រុមហ៊ុន ក្រោមការផ្តល់ សេវាកម្មហិរញ្ញវត្ថុ ជូនប្រជាជនកម្ពុជា

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលជាគ្រឹះស្ថាន ផ្តល់នូវសេវាហិរញ្ញវត្ថុ ឈានមុខគេ បានប្រារព្ធពិធីសម្ពោធ ជាផ្លូវការ ស្នាក់ការកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ  ដែលនឹងក្លាយ ជាស្នាក់ការដ៏សំខាន់ ក្នុងការចាប់ផ្តើម នូវរចនាសម្ព័ន្ធបែបទំនើប ដើម្បីជួយពង្រីក មុខជំនួញរបស់ក្រុមហ៊ុន ក្រោមការផ្តល់ នូវសេវាកម្មហិរញ្ញវត្ថុ និងឱកាសល្អៗ ជូនដល់ ប្រជាជនកម្ពុជា ។

ស្នាក់ការកណ្តាលថ្មី អម្រឹតនេះ មានទីតាំង ស្ថិតនៅផ្ទះលេខ៨០ ផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បន្ទាប់ពីស្នាក់ការកណ្តាលថ្មី ត្រូវបានរចនា និងសាងសង់រួចរាល់ជាស្ថាពរ ដោយក្រុមហ៊ុន ស្ថាបត្យកម្មដ៏ល្បីឈ្មោះ ADI Architectural Company ពិធីសម្ពោធ និងកាត់ខ្សែបូ ក៏ត្រូវបានចាប់ផ្តើម ក្រោមការចូលរួម ជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា លោក ស្រេង សំឱក សមាជិកក្រុមប្រឹក្សាភិបាល ជាតំណាង ប្រធានក្រុមប្រឹក្សាភិបាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ភ្ញៀវកិត្តិយស រួមនឹងបុគ្គលិក គ្រប់ជាន់ថ្នាក់ របស់អម្រឹត ជាង ៤០០នាក់ ។

ប្រវត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងដាក់តាំងបង្ហាញ នៅលើជញ្ជាំង ក្នុងស្នាក់ការថ្មី ដើម្បីឲ្យភ្ញៀវកិត្តិយសទាំងអស់ បានឃើញ និងដឹង ពីប្រវត្តិរបស់អម្រឹត ចាប់តាំងពីឆ្នាំ ចាប់ផ្តើមដំបូង រហូតមកដល់ពេលបច្ចុប្បន្ន ។

លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា “អម្រឹត បានចាប់ផ្តើម ប្រតិបត្តិការ នៅឆ្នាំ១៩៩១ ត្រឹមជាគម្រោងឥណទាន សហការជាមួយ GRET ដែលជាអង្គការ ក្រៅរដ្ឋាភិបាល របស់បារាំង និងបានសហការ ជាមួយក្រសួងកសិកម្ម ក្នុងគោលបំណង សាកល្បងឥណទាន ខ្នាតតូច និងឥណទានជនបទ ដល់ប្រជាជន ដែលមានចំណូលទាប ។ ដោយមានការគាំទ្រពីបន្ត ពីរដ្ឋាភិបាល និងដៃគូភាគហ៊ុនរបស់យើង អម្រឹត ត្រូវបានវិវឌ្ឍខ្លួន ទៅជាក្រុមហ៊ុនឯកជន ហើយទទួលបានអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដំបូងគេនៅកម្ពុជា ក្នុងឆ្នាំ២០០១” ។

លោកបន្តថា “ដោយសារតែភាពរីកចម្រើន និងជំនាញរបស់ខ្លួន អម្រឹត ទទួលបានអាជ្ញាប័ណ្ណ ដាក់ប្រាក់បញ្ញើ មីក្រូហិរញ្ញវត្ថុបន្ថែមទៀត ពីធនាគារជាតិ នៃកម្ពុជា (NBC) ដើម្បីដាក់សន្សំប្រាក់ ក្នុងតំបន់ដោយស្របច្បាប់ នៅឆ្នាំ២០០៩ ។ ក្រោយពីមានភាពជាដៃគូយូរអង្វែង ជាមួយក្រុមហ៊ុន Advans អម្រឹត បានក្លាយជា សមាជិកពេញសិទ្ធិរបស់ Advans Group នៅឆ្នាំ២០១៥ ។ Advans ជាក្រុមហ៊ុន មីក្រូហិរញ្ញវត្ថុអន្តរជាតិ ឈានមុខគេ ដែលកំពុងប្រតិបត្តិនៅក្នុងប្រទេស ៩នាពេលបច្ចុប្បន្ន ។ អម្រឹតមានមូលដ្ឋាន គ្រឹះស្ថានរឹងមាំ កំណត់ត្រា ដ៏គួរឲ្យចាប់អាម្មណ៍ ទាំងក្នុងសង្គម និងប្រតិប្តិការហិរញ្ញវត្ថុ ហើយអម្រឹត ក៏បានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍជនបទ និងសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ផងដែរ” ។

លោក ជាផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹង បន្ថែមថា “អម្រឹង នឹងបន្តកិច្ចខិតខំប្រឹងប្រែង ឲ្យកាន់តែខ្លាំងក្លា ដើម្បីក្លាយជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ដែលឆ្លើយតប ទៅនឹងតម្រូវការ របស់ប្រជាជនកម្ពុជា ។ ស្នាក់ការកណ្តាលថ្មី គឺជាការបោះជំហានទៅមុខ មួយជំហានទៀត របស់យើង ក្នុងការផ្តល់ ឲ្យអតិថិជនទាំងអស់ នូវជម្រើស និងដំណោះស្រាយ ផ្នែកហិរញ្ញវត្ថុ កាន់តែប្រសើរឡើង” ។

ក្រុមហ៊ុន គ្រឹះស្ថានមីក្រួហិរញ្ញវត្ថុអម្រឹត បាននឹងកំពុង រីករាលដាលគ្រប់ទីកន្លែង នៅទូទាំងប្រទេស ហើយស្នាក់ការកណ្តាលថ្មីនេះ ជាស្នាក់ការចុងក្រោយ ដែលបច្ចុប្បន្ន អម្រឹត មានសាខាសរុបជាង ១៥៦កន្លែង គ្រប់ដណ្តប់ទូទាំង២៥ខេត្តក្រុង នឹងដើរតួរនាទីយ៉ាងសំខាន់ ដោយការដាក់បញ្ចូលគ្នា នូវនាយកដ្ឋានសំខាន់ៗ គឺស្ថិតក្រោមដំបូលតែមួយ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងការគ្រប់គ្រងពេលវេលា ឲ្យល្អបន្ថែមទៀត៕

 

 

 

 

 

Related Posts