អចលនទ្រព្យ

ក្រុមអ្នកជំនាញអចលនវត្ថុ នៅកម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលអចលនវត្ថុ សម្រាប់បណ្តុះបណ្តាល ធនធានមនុស្ស

ភ្នំពេញ៖ កម្ពុជា​ ជាប្រទេសដែលកំពុងមានសន្ទុះ នូវការអភិវឌ្ឍន៍ គួរឲ្យគត់សំគាល់ ជាពិសេស វិស័យសំណង អាគារខ្ពស់ៗ ដែលបាននឹងបន្តរីកដុះដាល់ យ៉ាងឆាប់រហ័ស ស្របពេលប្រទេសកំពុង ស្ថិតក្នុងដំណាក់កាល នៃការអភិវឌ្ឍន៍ ក្រោមសុខសន្តិភាព ក្រុមអ្នកជំនាញអចលនវត្ថុ របស់ក្រុមហ៊ុនល្បីៗ នៃព្រះរាជាណាចក្រកម្ពុជា បានគ្រោងនឹងបង្កើត មជ្ឈមណ្ឌលអចលនវត្ថុកម្ពុជា សម្រាប់បណ្តុះបណ្តាល ធនធានមនុស្ស លើវិស័យអចលនវត្ថុតែម្តង ។

ក្នុងន័យលើកស្ទួយធនធានមនុស្ស នៅកម្ពុជា ទើបក្រុមអ្នកជំនាញ លើវិស័យអចលនវត្ថុ តាមបណ្តាក្រុមហ៊ុនល្បីជាច្រើន ក្នុងព្រះរាជាណាចក្រកម្ពុជា បានសម្រេច ចុះហត្ថលេខា សហការបង្កើត មជ្ឈមណ្ឌលអចលនវត្ថុកម្ពុជា ដើម្បីបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងវិស័យអចលនវត្ថុ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ វិស័យអចលនវត្ថុ ឲ្យមានភាពរីកចម្រើន ថែមមួយកម្រិត។ នេះបើយោងតាម ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជា លោក​ ឃាង ពុទ្ឋី បានថ្លែងឲ្យដឹង៕

 

 

 

 

 

 

 

 

 

 

Related Posts