កម្មវិធីព្យុះលាភ ព្យុះសំណាងពី Samsung Galaxy S9|S9+ ជិតឈានដល់សប្ដាហ៍ ចុងក្រោយហើយ

ភ្នំពេញ៖ ជឿទេថា អ្នកអាចនឹងមានសំណាង នៅឱកាសចុងក្រោយ? ពិតជាមាន ឲ្យតែមិនបោះបង់ការព្យាយាម ព្រោះសំណាងកើតមានចំពោះ អ្នកដែលបន្តការព្យាយាមប៉ុណ្ណោះ!!! “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់”  ពី Galaxy S9|S9+  នៅសល់ត្រឹមតែ ១សប្តាហ៏ទៀតប៉ុណ្ណោះទេ នឹងបញ្ចាប់ហើយដូច្នេះ ឱកាសរបស់អ្នក ដើម្បីក្លាយជាម្ចាស់ ម៉ូតូ Honda ZoomerX , Samsung Galaxy S9+ 64GB ឬរង្វាន់ជាច្រើនរាប់រយរង្វាន់ទៀត អាចនឹងកើតមានចំពោះលោកអ្នក ហើយការចាប់ឆ្នោតចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ។

មានអតិថិជនរាប់រយនាក់ ទូទាំងប្រទេស បានឈ្នះជាច្រើនរយរង្វាន់ រួចមកហើយពីកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់”  ពី Galaxy S9|S9+ ហើយសំណាងរបស់អ្នក អាចនឹងកើតមានសម្រាប់ ឱកាសចុងក្រោយ ដូច្នេះសូមកុំឲ្យឱកាសចុងក្រោយ ឱកាសនៃសំណាងនេះ កន្លងហួសឲ្យសោះ ។

សូមរំលឹកថា “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ជាកម្មវិធីប្រូម៉ូសិន ចែករង្វាន់ទូទាំងប្រទេស ដែលនាំមកនូវភាពសប្បាយ រីករាយជាមួយរង្វាន់ពិតៗ ឈ្នះពិតៗដ៏ច្រើនសន្ធឹកសន្ធាប់។ ជាមួយនឹងលក្ខខណ្ឌងាយៗ ដោយគ្រាន់តែជាវ Samsung Galaxy S9|S9+ អតិថិជននឹងទទួលបាន សន្លឹកឆ្នោតដើម្បីបំពេញ និងចូលរួមចាប់រង្វាន់ដែលអាចឈ្នះ ម៉ូតូ Honda Zoomer X, ទូរស័ព្ទ Samsung Galaxy S9+,ទូរស័ព្ទ Samsung Galaxy J6 ,  ទូរទស្សន៏ Samsung TV 32” និង ធុងបាស Harman Speaker និងរង្វាន់ផ្សេងៗជាច្រើនរយរង្វាន់ទៀត ។

ក្រៅពីនេះ កម្មវិធីមានរង្វាន់បន្ថែម ចំពោះអតិថិជន ភ្លាមៗរាល់ការទិញ Samsung Galaxy S9|S9+ ដូចជា ការបញ្ចុះតម្លៃ $50, ធុងបាស JBL,  ឆ្នាំងសាក Wireless, ស្រោមទូរស័ព្ទ LED, និងរង្វាន់ផ្សេងៗជាច្រើនទៀត។ រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ បែបនេះហើយ ទើបធ្វើឲ្យអតិថិជន ភាគច្រើនលើសលប់ មានឱកាសឈ្នះគ្រប់ៗគ្នា ទូទាំងប្រទេស ហើយឱកាសចុងក្រោយនេះ អាចជារបស់អ្នក!!! ៕