ក្រុមហ៊ុន ស៊ីផិក ខេមបូឌា ប្រកាសឈប់ទទួលស្គាល់ បុគ្គល លី ចាន់រុង ជាបុគ្គលិករបស់ខ្លួន

ក្រុមហ៊ុន ស៊ីផិក ខេមបូឌា បានប្រកាសជាផ្លូវការ បញ្ជាក់ថា បុគ្គល ឈ្មោះ លី ចាន់រុង ដែលមានតួរនាទីជា គណនេយ្យករ និងប្រមូលប្រាក់ ត្រូវបានបញ្ឈប់ពីការងារ ចាប់តាំងពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ដោយមូលហេតុបុគ្គល ខាងលើនេះ បានរំលោភលើសេចក្តីទុកចិត្ត និងបំពានដល់ច្បាប់របស់ក្រុមហ៊ុន ។ ក្នុងនោះ ក្រុមហ៊ុន ស៊ីផិក ខេមបូឌា ថែមទាំងបញ្ជាក់ថា រាល់ទង្វើ ដែលពាក់ព័ន្ធ និងបុគ្គល លី ចាន់រុងធ្វើចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះតទៅ ខាងក្រុមហ៊ុន មិនទទួលខុសត្រូវឡើយ ។

សូមគោរពជូនដំណឹង ដល់អតិថិជន និងដៃគូនៃក្រុមហ៊ុនទាំងអស់ មេត្តាជ្រាប និងកុំមានការភ័ណ្ឌច្រឡំទូទាត់ប្រាក់ជូន បុគ្កល លី ចាន់រុងនេះតទៅទៀត៕