៨វិធី ដើម្បីព្យាបាល អាការអស់កម្លាំង

ជួយឲ្យសសៃឈាមរឹងមាំ ជំរុញប្រព័ន្ធការពាររាងកាយ និងធ្វើឲ្យសសៃសក់ ដុះលូតលាស់ល្អ។ ក្នុងមួយថ្ងៃ រាងកាយមនុស្ស ត្រូវការវីតាមីន C ប្រមាណ 75 មីលីក្រាម ដែលមានច្រើនក្នុងផ្លែឈើ រសជាតិជូរដូចជាស្វាយ ម្ទេសប្លោក ស្រ្តបើរី ទំពាំងបាយជូរជាដើម។

វីតាមីនD៖ ជួយក្នុងការបង្កើត កោសិកាថ្មីៗ។ពន្លឺព្រះអាទិត្យ ជួយបង្កើតវីតាមីនD នៅក្នុងស្បែក និងជួយឲ្យស្បែក ក្រចក និងឆ្អឹង បានទទួលកាល់ស្យូម យ៉ាងគ្រប់គ្រាន់។

ក្រៅពីពន្លឺថ្ងៃ យើងអាចទទួលវីតាមីន D បានតាមរយៈ អាហារដូចជា ត្រីសាឌីន ផ្លែប័រ ស៊ុត និងត្រីហេរីង។

វីតាមីន E៖ ជួយការពារស្បែក មិនឲ្យឆាប់ចាស់ ការពារស្បែកពីការបំផ្លាញ នៃរ៉ាឌីកាល់សេរី។

បើខ្វះវីតាមីនE ធ្វើឲ្យកោសិកាស្បែកឆាប់ចាស់ និងកើតមានស្នាមជ្រីវជ្រួញ ជាពិសេស វីតាមីន E ជួយឲ្យស្បែក រក្សាភាពសំណើម និងទន់រលោង។

ក្នុងមួយថ្ងៃ រាងកាយត្រូវ ការវីតាមីន E ប្រមាណ ១២មីលីក្រាម វាមាននៅក្នុងបន្លែស្រស់ និងប្រេងឆា ឬប្រេងរុក្ខជាតិ។

បៃអូទីន៖ ជួយនៅក្នុងការលូតលាស់នៃស្បែក ក្រចក និងជាលិកា។ បៃអូទីន សម្បូរនៅក្នុងផ្លែប័រ សណ្តែក ស៊ុត ផ្សិត និងអ

ដោយ​៖ ហង់ ច័ន្ទសុបញ្ញា

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មានពេលខ្លះអ្នកដូចជា មានអារម្មណ៏អស់កម្លាំង ទោះបីជាអ្នកបាន គេងលក់៨ម៉ោង និងបរិភោគបាន គ្រប់គ្រាន់ យ៉ាងណាក៏ដោយ។

តាមទស្សនៈរបស់ទស្សនាវត្តី Reader’s Digest អ្នកគប្បីស្វែងយល់ពីមូលហេតុ ដើម្បីលើកឡើង នូវវិធានការទាំងឡាយ ដើម្បីជំនះនួវបញ្ហានេះ វាឲ្យបាន។ ក្នុងករណីខាងលើ ក្រោយពីទៅពិគ្រោះយោបល់ ជាមួយគ្រូពេទ្យ អ្នកនឹងត្រូវគ្រូពេទ្យប្រាប់ឲ្យដឹងថា សុខភាពរបស់អ្នកមិនមានបញ្ហា អ្វីគួរឲ្យព្រួយបារម្ភទេ ក្រពេញទីរ៉ូអ៊ីតក៏ធម្មតា ហើយក៏គ្មានរោគសញ្ញា នឿយហត់ គួរឲ្យព្រួយបារម្ភដែរ។ ដើម្បីជំនះឲ្យបាន នូវការនឿយហត់ ខ្ជិលច្រអូស អាស្រ័យដោយថាមពល ប្រើប្រាស់មិនសមស្រប អ្នកអាចអនុវត្ត នូវសកម្មភាពទាំង ៨យ៉ាង ដូចខាងក្រោមនេះ៖
១ ដកដង្ហើមឲ្យវែងៗ
សកម្មភាពនេះ មានឥទ្ធិពលរារាំង ដល់ចង្វាក់បេះដូង មិនឲ្យដើរញាប់បន្ថូរបន្ថយភាពតានតឹង ក្នុងអារម្មណ៍។
អ្នកគប្បីដកដង្ហើមវែងៗ ឲ្យបានពី១០ទៅ ១៥ដងក្នុងមួយថ្ងៃ ជាពិសេសនៅពេលដែលអ្នក មានអារម្មណ៍តានតឹង។
ការធ្វើបែបនេះ អ្នកងាចស្រូបខ្យល់ ចូលពេញដើមទ្រូង បន្ទាប់មកបញ្ចេញខ្យល់វិញ សន្សឹមៗ។
២ ស្រគត់ស្រគំ
មនុស្សជាច្រើនប្រើប្រាស់ នូវភាពស្រគត់ស្រគំ ដើម្បីជាការសំរាកលម្ហែកាយ បំបាត់ភាពនឿហត់។
អ្នកអាចរក កន្លែងណាមួយស្ងាត់ បិទភ្នែកឲ្យជិត និងប្រមូលផ្តុំអារម្មណ៏ឲ្យមូល ហើយ បើអ្នកមានការស្មុគស្មាញឡើងវិញ អ្នកអាចធ្វើរបៀប នេះសារជាថ្មីឡើងវិញ។
៣ ការសន្តូកយ៉ាងយឺត
ភាពសន្តូកត្រង់ក៏នាំមកនូវ ប្រសឹទ្ធភាពដូចការដកដង្ហើមវែងៗដែរ។
វាជួយឲ្យសាច់ដុំ មិនសូវមានភាពជាប់ ឈាមរត់ស្រួល ថែមទាំងដឹកងនាំអុកស៊ីសែន ចូលទៅក្នុងខួរក្បាល។
ប៉ុន្តែអ្នកគួរតែធ្វើ សកម្មភាពស្រាលៗ ដូចជាការកន្ធែកជើង រួចសន្តូកទៅមុខ ហើយដាក់ដៃទាំងពីរ ចូលចន្លោះភ្លៅ រួចងើបចុះឡើងៗ ឲ្យបានច្រើនដង។
៤ ត្រូវគោរពតាមនាឡិកា សរីសាស្រ្ត នៃសរីរាង្គ
មនុស្សមួយចំនួនមានអារម្មណ៏ ដូចជាមានកម្លាំងនៅពេលព្រឹក ផ្ទុយទៅវិញមនុស្សមួយចំនួនទៀត មានកម្លាំងនៅពេលយប់។
យោងទៅតាម ការបកស្រាយ របស់លោក Kuntzleman ដែលជាអ្នកស្រាវជ្រាវ បានឲ្យដឹងថា បើរាល់ពេលភ្ញាក់ពីដំនេក អ្នកត្រូវតែបង្កើនថាមពល ឲ្យសរីរាង្គតាមរយៈការប្រើតែ ឬកាហ្វេ ដើម្បីស្តារសុខភាពនោះ អ្នកស្ថិតក្នុងជំពូកមនុស្ស មិនមានអំនោយផល នៅពេលព្រឹក។
៥ បរិភោគតិច តែបរិភោគជាប់ជាប្រចាំ
ខួរក្បាលបានបង្វែរ ទិសមករកប្រដាប់រំលាយអាហារ បង្កនូវភាពខ្ជិលច្រអូស។
អ្នកជំនាញការមួយចំនួន ជឿជាក់ថា បើមានការរៀបចំពេល ហូបចុកជា៥ទៅ ៦ពេលតូចៗនោះ បរិមាណស្ករក្នុងឈាម និងមានស្ថិរភាពពេញមួយថ្ងៃ។អំពីរចនាសម្ព័ន្ធអាហារ គួរចៀសវាងអាហារ ដែលមានជាតិខ្លាញ់ច្រើន ព្រោះធ្វើឲ្យការរំលាយអាហារយឺត និងធ្វើឲ្យមានស្ថានភាពកង្វះខាត ឈាមរយៈពេលយូរ នៅក្នុងខួរក្បាល។
៦ បង្កើនការរង នូវពន្លឺព្រះអាទិត្យ
ពន្លឺព្រះអាទិត្យអាចភ្ញោចសរីរាង្គ ឲ្យបញ្ចេញសារជាតិ Melatonine ដែលជាប្រភេទអ័រម៉ូនម្យ៉ាង ជួយសម្របសម្រួលដល់នាឡិកា សរីរាង្គក្នុងសរីរាង្គ។
ពេលពន្លឺទទួលមិនគ្រប់គ្រាន់ មានអ្នកខ្លះមានអារម្មណ៏ថយចុះ ដែលជាប្រភេទ ស្រគត់ស្រគំម្យ៉ាង អាចនាំសរីរាង្គឈានទៅដល់ ភាពនឿយហត់។
៧ ឈរឲ្យត្រង់ខ្លូន
ស្របតាមលោក Joseph Sweere ដែលជាអ្នកជំនាញ ខាងព្យាបាល រោគតាមវិធីម៉ាស្សានៅ Bloomington រដ្ឋ Minnsota សហរដ្ឋអាមេរិកបានឲ្យដឹងថា បើអ្នកចូលចិត្ត ដើរចំកោងខ្នង ទីប្រជុំទម្ងន់របស់អ្នក មិនស្ថិតនៅចំនុចកណ្តាលទៀតទេ។
ប្រការនេះ ធ្វើឲ្យគេត្រូវចំនាយថាមពល យ៉ាងច្រើនដើម្បីរក្សាតុល្យភាព។
លោកអ្នកបានឲ្យដឹងទៀតថា របស់ធ្ងន់បំផុត ដែលអ្នកត្រូវតែទ្រទ្រង់ វាគឺសរីរាង្គរបស់អ្នក។
ហេតុនេះហើយ បើជានិច្ចជាកាល ត្រូវឈរឲ្យត្រង់នោះទីប្រជុំទម្ងន់ វាស្ថិតនៅចំនុចកណ្តាល ហើយក៏មានអារម្មណ៏ នឿយហត់ប៉ុន្មានដែរ។ នារីទាំងឡាយគួរតែបោះបង់ចោល ទម្លាប់ស្ពាយលើស្មា នូវរបស់ធ្ងន់ៗ ឬពាក់ស្បែកជើងកែងខ្ពស់ ព្រោះទម្លាប់នេះ ធ្វើឲ្យទីប្រជុំទម្ងន់ របស់អ្នកមិនស្ថិតនៅចំចំនុចកណ្តាល ជាហេតុធ្វើឲ្យអ្នក ច្រើនតែអស់កម្លាំង។
៨ ពិនិត្យអំពីទម្លាប់ ក្នុងការដេក
សំនួរជាច្រើន តែងតែចោទឡើងថា តើដេកប៉ុន្មានម៉ោង ទើបវាគ្រប់គ្រាន់? ចំលើយគឺអាស្យ័យលើមនុស្សម្នាក់ៗ។
បើតាមអ្នកស្រាវជ្រាវម្នាក់ លោក Mark Mahowald នាយកមជ្ឈមណ្ឌលស្រាវជ្រាវ អំពីការចុះខ្សោយ នៃដំណេកនៅ Minnestosa សហរដ្ឋអាមេរិក បានឲ្យដឹងថា បើទៅដេកដោយចិត្តមិនចង់ ឬទៅដោយយឺជាងធម្មតានោះ អ្នកនឹងមិនទទួលបាន នូវដំណេកដ៏ស្កប់ស្កល់មួយឡើយ។
ក្នុងករណីនេះ គេត្រូវតែខិតខំដេក ដោយបង្កើនម៉ោង ក្នុងរយៈពេលប៉ុន្មានសប្តាហ៏ ក្រោយមកទើបពួកគេ ទៅត្រួតពិនិត្យស្ថានភាព សុខភាពរបស់ខ្លួន។
បើលទ្ធផល បង្ហាញឲ្យឃើញថា ការដេក ក្នុងរយៈពេល ៨ម៉ោង និង ៤៥នាទី វានឹងជួយឲ្យអ្នក មានអារម្មណ៏ភ្លឺថ្លាជាង។
អ្នកក៏អាចប្តូរទម្លាប់ ពីការផឹកកាហ្វេ មកជាការផឹកទឹកមីណេរ៉ាល់ ឬក៏ប្តូរការស្ពាយរបស់លើស្មាធ្ងន់ៗ មកជារបស់ស្រាលៗជាងមុន ។ មិនតែប៉ុណ្ណោះ អ្នកគួរតែអាំងថ្ងៃ ឲ្យបានច្រើន ដែលវានឹងនាំមកនូវ ភាពភ្លឺស្វាង ដល់អ្នកជាក់ជាមិនខាន។ បើដូច្នោះបានន័យថា អ្នកអាចធ្វើជាម្ចាស់លើនាឡិកា សរីរសាស្រ្ត របស់សរីរាង្គខ្លួនអ្នកបាន៕