ក្រុមហ៊ុនជាច្រើន ចូលរួមឧបត្ថម្ភ ក្នុងព្រឹត្តិការណ៍ BNI Cambodia National Conference 2018

ភ្នំពេញ៖ ខណៈដែលកម្មវិធី BNI Cambodia National Conference 2018 បាននឹងកំពុងបន្តប្រព្រឹត្តិទៅ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមការចូលរួម ពីសមាជិក BNI អន្តរជាតិ និងសមាជិក ដែលមកពី គ្រប់ BNI Chapter ប្រមាណជាង៥០០នាក់ ដែលកម្មវិធីនេះ ប្រព្រឹត្តិទៅបាន ក៏ដោយការចូលរួមឧបត្ថម្ភ ពីបណ្តាញក្រុមហ៊ុនជាច្រើនផងដែរ ។

ក្រុមហ៊ុនជាច្រើន ដែលចូលរួមឧបត្ថម្ភ ក្នុងកម្មវិធីនេះ ទទួលបានស្តង់ សម្រាប់ផ្សព្វផ្សាយ ពីផលិតផល ឬសេវាកម្មរបស់ខ្លួន ដែលជាឱកាស ក្នុងការណែនាំ ពីផលិតផលរបស់ខ្លួន ទៅកាន់ម្ចាស់សហគ្រាស ឬម្ចាស់ក្រុមហ៊ុនជាច្រើនបានស្គាល់ ។

គួរឲ្យដឹងដែលថា គោលដៅចំបង របស់កម្មវិធី BNI Cambodia National Conference 2018 ធ្វើឡើង សម្រាប់ផ្តល់ឱកាស ដល់ម្ចាស់អាជិវកម្ម អាចបង្ហាញវត្តមានរបស់ខ្លួន ទៅកាន់សហគមន៍ របស់គាត់ អោយបានច្រើនជាងមុន និងអាចបង្កើនទំនាក់ទំនង សម្រាប់ពង្រីកដៃគូរអាជីវកម្មផ្សេងៗ ជាមួយអាជីវកម្មរបស់ខ្លួន ជាពិសេសទៀតនោះ កម្មវិធីនេះ គឺជាឱកាសពិសេសបំផុត ដើម្បីរៀនសូត្រ ពីគន្លឹះ និងទ្រឹស្តី ធ្វើយ៉ាងណា ធ្វើឲ្យអាជីវកម្ម របស់អស់លោកអ្នក កាន់តែមានភាពជោគជ័យ បន្ថែមទៀត ជាមួយ BNI ដែលបានផ្សាភ្ជាប់អាជីវកម្មរបស់អ្នក ជាមួយសមាជិក លើសពី៥០០នាក់ និងអ្នកដឹកនាំ ជាច្រើនរូបទៀត មកពីបណ្តាលប្រទេសផ្សេងៗ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ដោយ៖ ម៉ៅ ដារាត់