ហាងលក់ស្បែកជើង Skechers រចនាបទហាងថ្មី សាខាផ្លូវព្រះសីហនុ និងបើកដំណើរការជាផ្លូវការឡើងវិញ ជាមួយការបញ្ចុះតម្លៃ២០%

ភ្នំពេញ៖ ហាងលក់ស្បែកជើង ម៉ាក Skechers ក្រោយផ្អាក់ដំណើរការ ដើម្បីកែប្រែរចនាបទហាងថ្មី កាន់តែមានផាសុខភាព និងទាក់ទាញ ជាពិសេស ឲ្យសមស្របនិងបរិយាកាស នៃហាងលក់ស្បែងជើង ដែលទនស្វិត និងគិតគូរពីសុខភាពអ្នកប្រើប្រាស់ ដោយ ហាង Skechers សាខាផ្លូវព្រះសីហនុ បានដាក់ដំណើរការឡើងវិញ នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ជាមួយការបញ្ចុះតម្លៃពិសេស ២០% គ្រប់អតិថិជន ដែលអញ្ជើញមកកាន់ ហាងនេះផ្ទាល់តែម្តង ។

គួរឲ្យដឹងថា ស្បែកជើងម៉ាក Skechers សាខាផ្លូវព្រះសីហនុ ដែលជាហាងទី១នៅរាជធានីភ្នំពេញ បានបើកដំណើរការ តាំងពីខែមិថុនា ឆ្នាំ២០១០ មកម្ល៉េះ ហើយស្បែកជើង Skechers នេះដែរ គឺជាម៉ាក ដែលល្បី មកពីសហរដ្ឋអាមេរិក ដោយត្រូវបាននាំចូលផ្តាច់មុខ មកប្រទេសកម្ពុជា ដោយក្រុមហ៊ុន V2V Corporation និងបានបន្តពង្រីក សក្តានុពល ក៏ដូចជាបន្ថែមលើសេវាបម្រើជូន ដល់អតិថិជនរប​ស់ខ្លួន កាន់តែងាយស្រួល ដែលបច្ចុប្បន្ន ហាងលក់ស្បែកជើង ម៉ាក Skechers បានបើកដំណើរការហាង ពីទៀតរួចរាល់ហើយដែរ ក្នុងនោះ សាខាទី២ មានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអនមល ១ (ជាន់ទី១)​ ​និងសាខាទី៣​ ស្ថិតនៅផ្សារទំនើបអ៊ីនអន សែនសុខ (អ៊ីអន២) ជាន់ទី២ ។

ក្នុងឱកាស បើកដំណើរការ សាខាទី១ ផ្លូវព្រះសីហនុនេះដែរ យើងឃើញមានវត្តមាន នៃថ្នាក់ដឹកនាំ ក្រុមហ៊ុន និងបុគ្គលិកទាំងអស់ ជាពិសេសនោះគឺ រាជានីក្រមា មាន សូនីតា ក៏បង្ហាញវត្តមភាព ដ៏ស្រស់ព្រឹមប្រិយក្នុងកម្មវិធីនេះដែរ ជាមួយគ្នានោះ សម្រាប់អតិថិជនដែលអញ្ជើញ ទៅកាន់ហាង ដើម្បីជ្រើសរើស នូវស្បែកជើងម៉ាក់ Skechers ដែលខ្លួនពេញចិត្ត និងទទួលបាន​ ការបញ្ចុះតម្លៃភ្លាមៗ រហូតដល់២០% ដែលការបញ្ចុះតម្លៃនេះ មានចាប់ពីថ្ងៃនេះតទៅ រហូតថ្ងៃទី៣០ ខែកញ្ញា ។

ជាមួយគ្នានោះ តំណាងក្រុមហ៊ុន បានប្រកាសឡើង យ៉ាងឱឡារឹកថា និងបើកដំណើរការ សាខាថ្មីមួយទៀត ជូនដល់ប្រជាពលរដ្ឋ រស់នៅខេត្តសៀមរាប ដែលមានទីតាំងក្នុងផ្សារទំនើប The Heritage Walk ក្នុងពេលឆាប់ៗខាងមុខនេះ ។ បន្ថែមពីនេះ ប្រភពពីតំណាងក្រុមហ៊ុន បានឲ្យដឹងទៀតថា ក្រុមហ៊ុននឹងព្យាយាម ពង្រឹកសាខាបន្ថែម ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ក្នុងឆ្នាំក្រោយនេះផងដែរ ដោយក្រុមហ៊ុន មានភាពជឿជាក់ថា អតិថិជន និងមានការគាំទ្រ កាន់តែច្រើនឡើងថែមទៀត ជាមួយផលិតផល ស្បែកជើងម៉ាក Skechers ហើយក្រុមហ៊ុន សន្យានិងមិនធ្វើឲ្យអតិថិជន ខកបំណងឡើយ ។

គួរបញ្ជាក់ថា ស្បែកជើងម៉ាក Skechers ជាផលិតផលនាំចូលមកពីសហរដ្ឋអាមេរិក ដែលស្បែកជើងនេះ បានគិតគូរពីភាពទន់ ហើយស្រាល ងាយស្រួលបត់បែន និងធ្វើឲ្យអ្នកប្រើប្រាសើមានផាសុភាព ទាងពេលដើរ និងការធ្វើលំហាត់ប្រាណផងដែរ មិនត្រឹមតែប៉ុណ្ណោះ ស្បែកជើងនេះ អាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់វ័យ ទាំងបុរស នារី និងក្មេងៗផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ដោយ៖ ម៉ៅ ដារាត់