អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន កម្ពុជាតេលា បញ្ចុះតម្លៃ ៥០០រៀល/លីត្រ សម្រាប់ឱកាស បុណ្យភ្ជុំបិណ្ឌ

ក្រុមហ៊ុន កម្ពុជាតេលា គឺជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងស្រុក ដែលធំជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបាន ISO 9001:2008នៅឆ្នាំ២០១២, ពានរង្វាន់ Best Enterprise ពីសហគមន៍អឺរ៉ុបនៅឆ្នាំ២០១៣ និង វិញ្ញាបនបត្រពី American Petroleum Institute (API) នៅឆ្នាំ២០១៤។

ដើម្បីចូលរួមជាមួយ ពុទ្ធសាសនិកកម្ពុជាទាំងមូល ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលា មានកម្មវិធីពិសេស បញ្ចុះតម្លៃ៥០០រៀល ក្នុងមួយលីត្រ នៅគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈ ទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការចំណាយ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

កម្មវិធីនេះធ្វើឡើងរយៈពេល១៦ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦។ ក្រុមហ៊ុនកម្ពុជាតេលា សូមជូនពរដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជួបជុំក្រុមគ្រួសារ ប្រកបដោយភាពសប្បាយរីករាយ និងសុខសុភមង្គល។

សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអស់លោក លោកស្រី ដែលបានគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន កម្ពុជាតេលា នាពេលកន្លងមក និងទៅអនាគតបន្តទៀត។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 017 397 397 www.telapetrolem.comwww.facebook.com/TelaCompany

Related Posts