អត្ថបទពាណិជ្ជកម្ម

សាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិច ប្រចាំកម្ពុជា ប្រកាសទទួលការចុះឈ្មោះ ដើម្បីប្តូរយក Galaxy Note 7 ថ្មីវិញ

ភ្នំពេញ៖ ដើម្បីជាការឆ្នើយតប ចំពោះបញ្ហាក្នុងករណី ដែលបានកើតឡើងទៅលើ ទូរស័ព្ទដៃសេរីថ្មី សាមសុង Galaxy Note 7 ថ្មីនេះ យើងបានស៊ើបអង្កេតយ៉ាងល្អិតល្អន់ ហើយរកឃើញថាវាជា បញ្ហារបស់ថ្មទូរស័ព្ទនេះពិតប្រាដកមែន។

ក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានអញ្ចើញអតិថិជន ដែលបានទិញទូរស័ព្ទ សាមសុង Galaxy Note 7 ទាំងអស់ ឱ្យមកចុះឈ្មោះ ដើម្បីប្តូរយក Galaxy Note 7ថ្មី ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នឹងអញ្ចើញមកទទួលយក ទូរស័ព្ទ សាមសុង Galaxy Note 7 ថ្មីវិញ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ពីទីកន្លែងដែលលោកអ្នក បានអញ្ចើញមកចុះឈ្មោះរួចរាល់ ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០២៣ ៩៩ ៣២ ៣២ ៕

Related Posts