Tycoon រកបាន៥គ្រាប់ខណៈ Dynamic រកមិនបានសូម្បី១គ្រាប់ នៅសប្តាហ៍ទី២ នៃពានរង្វាន់ BNI Cambodia 2018

ភ្នំពេញ៖ ក្រុម Tycoon Chapter នៅសប្តាហ៍ទី២នេះ បានធ្វើការយកឈ្នះ ក្រុម Dynamic Chapter ជាមួយលទ្ធផល ចប់ការប្រកួត ៥ទល់នឹង ០ នៃពានរង្វាន់ BNI Cambodia ឆ្នាំ២០១៨ ។

ការប្រកួតមិត្តភាព រវាងក្រុមអ្នកជំនួញ ជាសមាជិកនៃ BNI Cambodia ត្រូវបានចាប់ផ្តើមសប្តាហ៍ទី២ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ ជាការប្រកួត រវាង Tycoon Chapter និង Dynamic Chapter ក្នុងនោះ លទ្ធផល បញ្ចប់ការប្រកួត ដោយ ក្រុម Tycoon Chapter សម្រេចបាបគ្រាប់បាល់៥គ្រាប់ ចំណែក Dynamic Chapter នៅតែរក្សាពងមាន់ ដែលមិនអាចបំបែកបានដដែរ ។

សូមរំលឹកថា ក្នុងឆ្នាំ2018 ការប្រកួតពានរង្វាន់ BNI Cambodia ត្រូវបានរៀបចំឡើងដោយ Tycoon Chapter ដែលការប្រកួតចាប់ពី ថ្ងៃទី១៣ តុលា ដល់ ថ្ងៃទី១ ធ្នូរ ឆ្នាំ២០១៨ និងធ្វើការប្រកួតធ្វើឡើង រៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 3-5 លា្ងច និងបើកឲ្យចូលរួមទស្សនាដោយសេរី នៅកីឡដ្ឋាន វេសស្ទឺន ជានេះទៅទៀត គោលបំណង ដែលបង្កើតកម្មវិធីនេះ ឡើង មិនមែនសំដៅលើជ័យជំនះ ដើម្បីដណ្តើមពានរង្វាន់តែប៉ុណ្ណោះនោះទេ ពោគឺជាការប្រកួតដើម្បីអោយមាន ចំណងមិត្តភាព កាន់តែជិតស្និទ្ធរវាង Chapter ទាំអស់ ក៏ដូចជាលើកកំពស់ វិស័យកីឡាដើម្បីសុខភាពផងដែរ៕